ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ថ្លែងថា “ សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម “ជាតម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូប, ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាពចំណេះដឹងដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ, ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ចដែលត្រូវបំពេញដែលជាផ្នែកមួយនៃជីវិតដើម្បីបំពេញកិច្ចការងារអោយទទួលបានលទ្ធផលល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ថ្លែងថា “ សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម “ជាតម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូប, ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាពចំណេះដឹងដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ, ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ចដែលត្រូវបំពេញដែលជាផ្នែកមួយនៃជីវិតដើម្បីបំពេញកិច្ចការងារអោយទទួលបានលទ្ធផលល្អ

    នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងារអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។

  ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រោយពី ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ដែលទទួលមរណភាព កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ កន្លងទៅនេះ គឺក្រសួងសម្រចប្រគល់ភារកិច្ចអោយ លោក ខឹម បូរ៉ាណា អគ្គនាយករង ជាអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ រហូតដល់មានការតែងតាំងថ្មី ដើម្បីធានាដំណើរការជាប្រក្រតីភាពនៅក្នុងការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ។

   ដូច្នេះហើយ ឯកឧត្តម រដ្ឋមន្ត្រី ស្នើដល់គ្រប់អគ្គនាយកដ្ឋានចំណុះអោយក្រសួងព័ត៌មាន សហការជាមួយ អគ្គនាយកស្តីទី ដើម្បីអោយរាល់ដំណើរការងារប្រព្រឹត្តទៅដោយរលូន ដែលកិច្ចការងាររដ្ឋបាល និងហិរញ្ញវត្ថុគឺជាចំណុចសំខាន់នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ។

  ទាក់ទងការគ្រប់គ្រងធនធានមនុស្ស ឯកឧត្តម បានជម្រុញដល់នាយកដ្ឋានបុគ្គលិក ត្រូវពិនិត្យឡើងវិញនូវកិច្ចការងារសំខាន់ៗចំពោះមុខដែលត្រូវធ្វើ ក្នុងនោះការជូនដំណឹងដល់បងប្អូនមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់គ្នា សូមត្រៀមលក្ខណៈរៀបចំឯកសារពាក់ព័ន្ធដើម្បីស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិតាមកម្រិតសញ្ញាបត្រដែលមាន ។ ជម្រុញដល់ដំណើរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ ផ្សេងៗអោយស្របតាមតូនាទីភារកិច្ចការងារដែលបានអនុវត្តន៍ ។

   ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ បន្តគោរពស្រលាញ់គ្នា រួបរួមសាមគ្គីផ្ទៃក្នុងអោយបានរឹងមាំ ឈរលើទិសដៅតែមួយដើម្បីធ្វើយ៉ាងណាអោយក្រសួងព័ត៌មានដំណើរការទៅមុខអោយបានល្អប្រសើរបន្ថែមទៀត ពិសេសពង្រឹងសមត្ថភាពចំណេះដឹងព្រោះថាការតែងតាំងតូនាទីភារកិច្ចថ្មីត្រូវឈរលើមូលដ្ឋាន គុណាធិបតេយ្យ ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ន ពង្រឹងសមត្ថភាពមន្ត្រី គុណភាពការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.