ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

លោក Tommy នាយកគ្រប់គ្រងនៃសារព័ត៌មាន INNEWS គោរពស្នើសុំការគាំទ្រពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអំពី “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមប្រធានបទនៃការប្រកួតប្រជែងគឺ “ការធ្វើដំណើរលើផ្លូវទឹកជាមួយគ្នា (ព្រែកជីកហ្វូណនរបស់ខ្ញុំ)

លោក Tommy នាយកគ្រប់គ្រងនៃសារព័ត៌មាន INNEWS គោរពស្នើសុំការគាំទ្រពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអំពី “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមប្រធានបទនៃការប្រកួតប្រជែងគឺ “ការធ្វើដំណើរលើផ្លូវទឹកជាមួយគ្នា (ព្រែកជីកហ្វូណនរបស់ខ្ញុំ)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោក Tommy នាយកគ្រប់គ្រងនៃសារព័ត៌មាន INNEWS គោរពស្នើសុំការគាំទ្រពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអំពី “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមប្រធានបទនៃការប្រកួតប្រជែងគឺ “ការធ្វើដំណើរលើផ្លូវទឹកជាមួយគ្នា (ព្រែកជីកហ្វូណនរបស់ខ្ញុំ)

ការស្នើសុំគាំទ្រ និងមតិយោបល់សម្រាប់កម្មវិធីប្រកួតប្រជែងវីដេអូអំពី “គម្រោងព្រែកជីកហ្វូណនតេជោ” ធ្វើឡើងក្នុងឱកាស លោក Tommy នាយកគ្រប់គ្រងនៃសារព័ត៌មាន INNEWS និងជាអគ្គនាយកក្រុមហ៊ុន Liberty Group ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
លោកនាយកសារព័ត៌មាន INNEWS បានជម្រាបជូនថា ប្រកួតប្រជែងវីដេអូអំពី “គម្រោងព្រែកជីកហ្វូណនតេជោ” ធ្វើឡើងក្នុងគោល បំណងកៀងគរប្រជាជនទូទាំងប្រទេសឱ្យគាំទ្រ គម្រោងព្រែកជីកនេះ ដើម្បីបង្ហាញពីសារៈសំខាន់ដ៏ធំធេងរបស់គម្រោងប្រទេសកម្ពុជា និងដើម្បីលើកកម្ពស់ស្មារតីនៃឯកភាពជាតិ។
ប្រធានបទនៃការប្រកួតប្រជែងគឺ “ការធ្វើដំណើរលើផ្លូវទឹកជាមួយគ្នា៖ ព្រែកជីកហ្វូណនរបស់ខ្ញុំ”
បេក្ខជនត្រូវផលិតស្នាដៃផ្ទាល់ខ្លួន ដោយផ្តោតលើគម្រោងព្រែកជីកហ្វូណនតេជោ ផ្អែកលើសារៈសំខាន់ និងឥទ្ធិពលវិជ្ជមានរបស់ប្រទេសកម្ពុជា ដើម្បីបង្ហាញពីសារៈសំខាន់ជាក់ស្តែង និងតម្លៃវប្បធម៌របស់គម្រោងព្រែកជីកហ្វូណនតេជោ។
លក្ខខណ្ឌនៃការចូលរួមការប្រកួតប្រជែងផលិតវីដេអូ បេក្ខជនត្រូវបញ្ជូនវីដេអូខ្លីរយៈពេល 3-5 នាទី ជាវីដេអូដែលខ្លួនបានផលិត មិនកំណត់ភាសា ប៉ុន្តែតម្រូវឲ្យមាន សាប់ថាយថល (Subtitles) ជាភាសាខ្មែរ ឬភាសាអង់គ្លេស។
រយៈពេលនៃការចុះឈ្មោះចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា, ផុតកំណត់ទទួលស្នាដៃដែលបានផលិតថ្ងៃទី១០ ខែកញ្ញា ប្រកាសអ្នកឈ្នះថ្ងៃទី២២ ខែកញ្ញា និងពិធីប្រគល់រង្វាន់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ជ័យលាភីលេខ ១ ចំនួន ១ ០០០ដុល្លា , លេខ ២ ចំនួន ៨០០ដុល្លា និងលេខ ៣ ចំនួន ៥០០ដុល្លា ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការគាំទ្រចំពោះគម្រោងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអំពី “គម្រោងព្រែកជីកហ្វូណនតេជោ”
ហើយក្រសួងព័ត៌មានត្រៀមខ្លួនធ្វើកិច្ចសហការជាមួយ សារព័ត៌មាន INNEWS ដើម្បីផ្សព្វផ្សាយពីកម្មវិធីនៃការប្រកួតនេះអោយបានទូលំទូលាយដល់អ្នកសារព័ត៌មានអោយចូលរួមសរសេរអត្ថបទអោយបានច្រើន និងផលិតវីដេអូ ទាក់ទង “គម្រោងព្រែកជីកហ្វូណនតេជោ” ដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ។
ក្រៅពីកម្មវិធីប្រកួតប្រជែងផលិតជាវីដេអូ “គម្រោងព្រែកជីកហ្វូណនតេជោ” ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់សារព័ត៌មាន INNEWS ពិនិត្យលទ្ធភាព និងរកអ្នកឧបត្តម្ភ សម្រាប់ការ ប្រកួតជាការសរសរអត្ថបទសើបអង្កេតវែង ជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយជ្រើសរើសយកអត្ថបទណាដែលល្អ មានគុណភាពជាងគេដែលនិយាយពីសារៈប្រយោជន៍ព្រែកជីហ្វូណនតេជោ រួមទាំងការប្រកួតរូបថត ស្អាតៗ ដើម្បីទទួលបានប្រាក់រង្វាន់ផងដែរ ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចាត់ទុកសារព័ត៌មាន INNEWS បានដើរតូនាទីសំខាន់មួយក្នុងការផលិតព័ត៌មានអំពីការពិតនៅក្នុងប្រទេសកម្ពុជា ជាភាសាខ្មែរ ចិន និងភាសាអង់គ្លេស ដើម្បីអោយសាធារណៈជន បានយល់ដឹងតាមរយៈ ដំណឹង និងព័ត៌មានផ្សេងៗពៅការអានសារព័ត៌មាន INNEWS ហើយបាន ឃើញពីដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍសេដ្ឋកិច្ច ។ តាមរយៈនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ស្នើដល់ថ្នាក់ដឹកនាំសារព័ត៌មាន INNEWS ជួយផ្សព្វផ្សាយបន្តបន្ថែមទៀតអំពីប្រទេសកម្ពុជា នៅតាមប្រពន្ធ័ផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ដូចជាប្រពន្ធ័ WeChat ជាដើមដែលមានការប្រើប្រាស់ច្រើន ដែលជាការផ្សព្វផ្សាយបានទូលំទូលាយពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មនិងទេសចរណ៍នៅកម្ពុជា ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងាររៀបចំកម្មវិធីប្រកួតប្រជែងផលិតជាវីដេអូ “គម្រោងព្រែកជីកហ្វូណនតេជោ” រួចមក លោក Tommy នាយកគ្រប់គ្រងនៃសារព័ត៌មាន INNEWS និងជាអគ្គនាយកក្រុមហ៊ុន Liberty Group
បាននាំយកអំណោយ មកជូន ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមមាន អង្ករ ១តោន អាវភ្លៀងចំនួន ១០០អាវ.ថ្នាំកំចាត់មូសចំនួន១០០ដប.
កន្សែងជូតមុខចំនួន ១០០កន្សែង.ថ្នាំដុះធ្មេញចំនួន ១០០ប្រអប់.ទឹកសុទ្ធចំនួន ១០០កេស.មីជាតិចំនួន ១០០កេស ៕

      

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.