ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

គណៈបញ្ជាការឯកភាពខេត្ត ប្រជុំដាក់ផែនការធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងខេត្ត

គណៈបញ្ជាការឯកភាពខេត្ត ប្រជុំដាក់ផែនការធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ នាថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅសាលាប្រជុំធំសាលាខេត្ត បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ដោយមានការចូលរួមពីលោក​ លោកស្រី​ អភិបាលរងខេត្ត​ នាយករងរដ្ឋបាល​សាលាខេត្ត​ មន្ទីរ​ អង្គភាព​ អភិបាល​ នៃគណៈអភិបាលក្រុង​ ស្រុក​ កងកម្លាំងប្រដាប់វុធទាំងបីប្រភេទ។

បន្ទាប់ពីស្តាប់លោក​ ហួត​ សុធី​ ស្នងការនគរបាលខេត្តបានធ្វេីសេចក្តីរាយការណ៍ អំពី វឌ្ឍនភាពការងារ​រួចមក​ លោក​ ប្រាក់​ សោភ័ណ​ ក៏បានជំរុញដល់ដល់ស្នងការនគរបាលខេត្ត​ និងអភិបាលក្រុង​ ស្រុកទាំងអស់ត្រូវជំរុញការផ្សព្វផ្សាយ អំពីគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ និងច្បាប់ចរាចរណ៍ឱ្យប្រជាពលរដ្ឋគ្រប់ៗគ្នា​ ពិសេសសិស្សានុសិស្ស បានយល់ដឹងបន្ថែមទៀត។

លោល​ អភិបាលខេត្ត​ ក៏បានណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់​ត្រូវរៀបចំសណ្តាប់ធ្នាប់​ឱ្យបានរៀបរយ​ និងត្រូវរៀបចំធុងសំរាម នៅតាមទីសាធារណៈ​ ពិសេសធុងសំរាមធំ​ៗ​ ដេីម្បីឱ្យប្រជាពលរដ្ឋយកទៅទុកដាក់​ និងក្រុមការងារប្រមូលសំរាមមានភាពងាយស្រួលប្រមូលផងដែរ។ ជាមួយគ្នានេះ​ លោក​ ក៏បានសង្កត់ធ្ងន់ថាត្រូវធ្វេីការបង្ក្រាប​ ទប់ស្កាត់ក្មេងទំនេីង​ បារីអេឡិចត្រូនិច​ និងគ្រឿងញៀន​។

លោក​ អភិបាលខេត្ត​ បានបន្តថា​ ផែនការបន្ទាប់រដ្ឋបាលគ្រោងនឹងរៀបចំតំបន់ទេសចរណ៍តាមដងស្ទឹងសៀមរាប​ និងតំបន់មួយចំនួនទៀតក្នុងក្រុង​ ដេីម្បីជាការទាក់ទាញភ្ញៀវទេសចរកមកម្សាន្តនៅខេត្តសៀមរាប។​ ម្យ៉ាងទៀត​ រដ្ឋបាលខេត្តនឹងធ្វេីការដាំតាមខ្សែនីមួយៗបន្ថែមទៀត​ ដេីម្បីជាការលេីកកម្ពស់សោភ័ណភាព​ និងឱ្យក្រុងសៀមរាបមានភាពបៃតង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.