ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចពិជ័យសេនា ទៀ បាញ់ រម្លឹកថ្ងៃទី១៧ កក្កដា ជាថ្ងៃប៉ុលពត ទាមទារបាញ់សម្តេចចោល តែបានទឹកដោះម្តាយថ្លៃ និងដំណក់ទឹកភ្លៀងទើបសម្តេចមានថ្ងៃនេះ

សម្តេចពិជ័យសេនា ទៀ បាញ់ រម្លឹកថ្ងៃទី១៧ កក្កដា ជាថ្ងៃប៉ុលពត ទាមទារបាញ់សម្តេចចោល តែបានទឹកដោះម្តាយថ្លៃ និងដំណក់ទឹកភ្លៀងទើបសម្តេចមានថ្ងៃនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ អមដំណើរដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមនិងក្រុមការងារចុះមូលដ្ឋានបក្សខេត្តកោះកុង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដោយដាំកូនឈើគគីរចំនួន៥០០ដើម ស្ថិតនៅស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះខេត្តកោះកុងដោយមានសមាជិកសមាជិកាចូលរួលរួមចំនួន៤៤៥នាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានរម្លឹកថា ថ្ងៃទី១៧ កក្កដា ក្រោមដំណក់ទឹកភ្លៀង ខ្យល់ព្យុះ និងទឹកដោះម្តាយថ្លៃ សម្តេចបានមានជីវិតរស់នៅរយៈពេល៥៩ឆ្នាំមកនេះ ពីព្រោះថ្ងៃនោះជាពេលប្រវត្តិសាស្ត្រ ពួកកងឈ្លបរបបប៉ុលពត ទាមទារយកសម្តេចទៅបាញ់ចោល។

សម្តេច និងមិត្តរបស់សម្តេច ស្ថិតក្នុងកណ្តាប់ដៃពួកកងឈ្លបប្រដាប់ដោយអាវុធគ្រប់ដៃ ដោយបានចងដៃសម្តេច និងមិត្តភក្តិឲ្យឈរជិតគ្នា រួចហើយកងឈ្លបបានបាញ់មិត្តភក្តិសម្តេចស្លាប់ ហើយត្រៀមបាញ់សម្តេចទៀត តែបានដំណក់ទឹកភ្លៀង ខ្យល់ព្យុះ ធ្វើឲ្យពួកវារងារ ហើយទឹកភ្លៀងបានហូរចូលភ្នែកក៏បាញ់សម្តេចខុស។

ក្រោយពេលបាញ់ខុស សម្តេចបានរត់ចូលព្រៃ សុខចិត្តឲ្យពួកវាបាញ់ពីក្រោយកុំឲ្យបាញ់មុខ តែពេលនោះសំណាងល្អដោយទឹកដោះម្តាយថ្លៃ សម្តេចបានរត់ចូលព្រៃយករួចខ្លួនសិន ហើយពួកកងឈ្លបនោះដើរ រកសម្តេច តែរកមិនឃើញ ទើបសម្តេចរស់រានមានជីវិតមកដល់ថ្ងៃនេះរយៈពេល៥៩ឆ្នាំមកហើយ។

សម្តេចអរគុណសន្តិភាពនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ និងបានធ្វើឲ្យមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។

សម្តេចបានអំពាវនាវឲ្យបងប្អូនជនរួមជាតិត្រូវរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្ស ពីព្រោះសន្តិភាពពិបាករកណាស់ ហើយប្រទេសយើងក៏ពុំដែលស្គាល់សន្តិភាព ស្គាល់តែការបំផ្លិចបំផ្លាញ និងការគាបសង្កត់ពីបរទេស តែបច្ចុប្បន្នភាពប្រទេសយើងទទួលសន្តិភាពពេញលេញ និងមានភាពរីកចំរើនគ្រប់វិស័យមានការអភិវឌ្ឍន៍ដោយសានយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងឱកាសោះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមផ្តាំផ្ញើបងប្អូនជនរួមជាតិរួមគ្នាថែរក្សាបរិស្ថាន និងដាំកូនឈើឲ្យបានគ្រប់គ្នា ពីព្រោះដើមឈើមានអត្ថប្រយោជន៍សម្រាប់ការផ្តល់ថាមពលដល់អាយុជីវិតមនុស្ស សត្វ ការពារគ្រោះធម្មជាតិផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.