ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលរងខេត្តព្រះវិហារ ដឹកនាំអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងឃុំចំនួន៣ នៅស្រុករវៀង

អភិបាលរងខេត្តព្រះវិហារ ដឹកនាំអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងឃុំចំនួន៣ នៅស្រុករវៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករវៀង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំអាជ្ញាធរស្រុករវៀង លោកមេឃុំរួសរ៉ាន់ ឃុំរហ័ស ឃុំរំដោះ លោកមេភូមិ និងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំទាំង៣ បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបានធ្លាក់ក្នុងកម្រិតមធ្យម គ្របដណ្ដប់ទូទាំងខេត្តព្រះវិហាររយៈពេលពេញបីថ្ងៃបីយប់ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

លោក អ៊ុក គឹមសាន បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃនេះថា៖ «បន្ទាប់ពីការចុះពិនិត្យមើលជាក់ស្តែង តាមភូមិសាស្ត្រមួយចំនួនឃើញថាមានឃុំចំនួន ០៣ឃុំ ក្នុងស្រុករវៀង បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងនោះមានឃុំរំដោះ ឃុំរួសរាន់ និងឃុំរហ័ស»។

ប្រធានក្រុមការងារបានថ្លែងថា ទឹកជំនន់ទឹកភ្លៀងនៅថ្ងៃនេះបានស្រកចុះវិញ នៅទាំងបីឃុំ បានធ្វើឱ្យស្រែរបស់ប្រជាពលរដ្ឋបានទទួលទឹកច្រើនល្អសំរាប់ដំណាំស្រូវ ដោយឡែកចំពោះដង្កូវហ្វូងក៏បាត់អស់ដែរ។ 

បើតាមលោក អ៊ុក គឹមសាន បានបញ្ជាក់ថា ឃុំរួសរាន់ មិនមានការខូចខាតទេ ដោយសារស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រាសកៅស៊ូប្រវែង១២គីឡូម៉ែត្រ ចំណែកឃុំរហ័ស ខូចខាតស្ពានអូរស្ព័រ នៅភូមិអន្លង់ស្វាយប្រវែង១០ម៉ែត្រ គុណ៦ម៉ែត្រ នៅក្បាលស្ពាន និងខូចខាតស្ពានចន្លងអន្លង់ស្វាយ នៅភូមិអន្លង់ស្វាយ ប្រវែង៣៦ម៉ែត្រ គុណ៨ម៉ែត្រ នៅចំណុចក្បាលស្ពានផ្នែកខាងជើង(ត្រូវការជុសជុលបន្ទាន់) ចំពោះឃុំរំដោះ ខូចខាតស្ពាន នៅភូមិឪឡឹក ប្រវែង៣៧ម៉ែត្រ គុណ៦ម៉ែត្រ ត្រូវការជុសជុលបន្ទាន់ ក្បាលស្ពាន និងជើងក្រោម ប្រវែង១២ម៉ែត្រ គុណ ៦ម៉ែត្រ នៅចំណុចក្បាលស្ពានផ្នែកខាងជើង ដោយប្រជាពលរដ្ឋឆ្លងកាត់ច្រើន ស្ពានតាកុយ នៅភូមិគោកអំពឹល ប្រវែង១២ម៉ែត្រ គុណ៦ម៉ែត្រ ហើយត្រូវការជុសជុលបន្ទាន់ ដោយប្រជាពលរដ្ឋឆ្លងកាត់ច្រើន និងស្ពានទ្វាបិទបើកទឹកអូរខ្យង ភូមិស្វាយប៉ាត ខូចខាតប្រវែង៨ម៉ែត្រ គុណ៦ម៉ែត្រ ខូចខាតបាក់ដីសង្ខាងលូបិទបើកទឹក និងត្រូវការជុសជុលបន្ទាន់ ដោយប្រជាពលរដ្ឋឆ្លងកាត់ច្រើន។ 

ជាមួយនឹងការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនខាងលើនេះ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុករវៀង លោក អ៊ុក គឹមសាន បានណែនាំដល់អាជ្ញាធរស្រុក និងលោកមេឃុំទាំង៣ ត្រូវរួមគ្នាធ្វើការជួសជុលឡើងវិញនូវផ្លូវ ស្ពាន ដែលមានការខូចខាតតិចតួច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះស្ពាន ផ្លូវ ដែលខូចខាតខ្លាំង លោកនឹងធ្វើរបាយការណ៍ទៅជម្រាបលោកអភិបាលខេត្ត ដើម្បីឱ្យមន្ទីរជំនាញពាក់ព័ន្ធចុះមកពិនិត្យ នឹងមានវិធានការជួសជុលនិងស្តារឡើងវិញ៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.