ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខកងកម្លាំងកំពុងឈរជើងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាក្របី និងប្រាសាទតាមាន់, លោកនឹងរៀបចំអ្នកមគ្គុទ្ទេសក៍រង់ចាំជូនបងប្អូនចូលទស្សនាឥតគិតថ្លៃ

អភិបាលខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខកងកម្លាំងកំពុងឈរជើងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាក្របី និងប្រាសាទតាមាន់, លោកនឹងរៀបចំអ្នកមគ្គុទ្ទេសក៍រង់ចាំជូនបងប្អូនចូលទស្សនាឥតគិតថ្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ចុះសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចំណុចប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលកំពុងប្រចាំការការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិខ្ពស់បំផុត។

នៅក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង និយាយដោយឡែកកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងក្រុមគ្រួសារ។

ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានថ្លែងនូវការគោរពដឹងគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់​ ក្នុងបុព្វហេត្វការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន លោកបញ្ជាក់យ៉ាងច្បាស់ៗថា៖ «យើងខ្ញុំទាំងអស់គ្នាសូមផ្តល់ការគាំទ្រ និងលើកទឹកចិត្តគ្រប់ពេលវេលា»។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងទៀតថា៖ «ប្រាសាទតាមាន់ និងប្រាសាទតាក្របី» ជា កេរ្តិ៍ដំណែលដូនតាបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ នៅលើទឹកដីខេត្តឧត្តរមានជ័យ ពោរពេញដោយបារមីតេជះខ្លាំងពូកែ។ ជាមួយគ្នានេះដែរ លោកសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋមកទស្សនាប្រាសាទកេរ្តិ៍តំណែលដូនតាយើង ប្រាសាទតាមាន់ និងប្រាសាទតាក្របី» ដោយរដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំអ្នកមគ្គុទ្ទេសក៍រង់ចាំជូនបងប្អូន ចូលទស្សនាប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយឥតគិតថ្លៃ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.