ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ក្រោយប្រកាសចូលកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល្យ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត

ក្រោយប្រកាសចូលកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល្យ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ និងដើម្បីជាការបង្ហាញនៅភាពស្និទស្នាលក្នុងនាមជាមហាគ្រួសារតែមួយ ហើយក៏ជាលើកដំបូង សម្រាប់ការបង្ហាញខ្លួនជាអភិបាលខេត្តត្បូងឃ្មុំថ្មីផងដែរ។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត បានលើកឡើងថា សូមបងប្អូនធ្វើការដោយមានសាមគ្គីភាពផ្ទៃក្នុង តាមមូលបទ «ក្រុមគ្រួសារខេត្តត្បូងឃ្មុំតែមួយ»។ គ្រប់មន្ត្រីទាំងអស់ សូមមានការរួបរួមគ្នាជាធ្លុងមួយ ដើម្បីធ្វើឱ្យមានសាមគ្គីភាព និងភាពរីកចម្រើនសម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំយើង។

មួយវិញទៀតនោះ លោកអភិបាលខេត្ត ក៏ស្នើឱ្យលោកនាយករដ្ឋបាល និងនាយកទីចាត់ការធនធានមនុស្សរៀបចំពិនិត្យ មើលលទ្ធភាពមន្រ្តីជាប់កិច្ចសន្យាចំណុះរដ្ឋបាលខេត្ត ដើម្បីរៀបចំឱ្យមានតម្លាភាពនិងសមភាពរវាងគ្នានិងគ្នា។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានបន្តលើកឡើងនៅប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយលោកគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជីកព្រែកជីក ហ្វូណន-តេជោ ហើយសូមស្នើឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គាំទ្រលើគម្រោងព្រែកជីហ្វូណនតេជោនេះ ព្រោះព្រែកជីកហ្វូណនតេជោនេះ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈផ្លូវទឹកដោយខ្លួនឯងលើកដំបូងបង្អស់ ហើយវាក៏ធ្វើឱ្យមានភាពរីកចម្រើនទាំងផ្នែកការទូតទំនាក់ទំនងទីផ្សារសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោក ប៉ែន កុសល្យ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំកម្មវិធីប្រគុំតន្ត្រីខ្នាតធំដើម្បីធ្វើការអបអរសាទរចំពោះការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយធ្វើការអុជកាំជ្រួច ទូងស្គរ វាយគង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។

ជាចុងក្រោយលោក ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើឱ្យមន្ត្រីរាជការទាំងអស់ រក្សាបាននៅសាមគ្គីភាព រួបរួមគ្នា និងបំពេញនៅកិច្ចការងារភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរដើម្បីជួយឱ្យខេត្តត្បូងឃ្មុំទទួលបាន ភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.