ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋបាលរាជធានីភ្នំពេញ បើក វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥

រដ្ឋបាលរាជធានីភ្នំពេញ បើក វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចូលរួមជាអធិបតីក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង «វគ្គបណ្តុះបណ្តាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រ ថវិកាឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥» ជាមួយលោក សារឿន សុកុល អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កែវ រ័ត្នតារា សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ។

នាឱកាសនេះ លោក កើត ឆែ បានស្នើដល់សិក្ខាកាម ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ សូមយកចិត្តទុកដាក់រៀនសូត្រ ដើម្បីក្រេបនូវចំណេះដឹងពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅពង្រឹងសមត្ថភាពដល់មន្ដ្រីហិរញ្ញវត្ថុ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ឱ្យស្វែងយល់បន្ថែមអំពីនីតិវិធីបច្ចេកទេស ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថវិកា ឆ្នាំ២០២៥-២០២៧ និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ២០២៥ ព្រមទាំងការអនុវត្តថវិកាប្រចាំឆ្នាំផងដែរ។

លើសពីនេះ ក្រៅពីការយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងថវិកាឱ្យបានល្អស្របតាមនីតិវិធីនោះ លោកក៏សូមស្នើដល់សមាជិក-សមាជិកាទាំងអស់ ត្រូវផ្តោតសំខាន់លើវិធីសាស្ត្រ ក្នុងការប្រើប្រាស់ថវិកា ដែលបានគ្រោងទុកនេះប្រកបដោយការគិតគូរម៉ត់ចត់ និងចំគោលដៅស្របតាមតម្រូវការប្រជាពលរដ្ឋ ហើយខិតខំដើម្បីទទួលបានលទ្ធផលការងារល្អ និងការសាទរពីប្រជាពលរដ្ឋ។

លោក កើត ឆែ បានលើកឡើងថា ក្នុងនាមជាមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិកាជាតិ អោយដូចការប្រើប្រាស់ថវិកា នៅក្នុងគ្រួសារ។ កុំបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តគម្រោង ដូចជា ការជីកដាក់លូទុកចោល និងការដាក់ខ្នោះលូ នៅមុខផ្ទះប្រជាពលរដ្ឋយូថ្ងៃជាដើម។ ជាធម្មតា បើប្រទេសជាតិមិនរីកចំរើន សង្គមគ្រួសារក៏មិនរីកចំរើនដូចគ្នា។ យើងជាកោសិកាសង្គម ដូច្នេះយើងត្រូវរួមគ្នាធ្វើឲ្យសង្គម យើងរីកចំរើន។

លោកបន្តថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកា ឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក ជាដំណាក់កាលៗ នៃសសរស្តម្ភកំណែទម្រង់ នោះគឺ «ភាពជឿទុកចិត្ត នៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» និងថវិកាសមិទ្ធកម្ម។

លោកបន្ថែមទៀតថា គិតត្រឹមឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានី ខេត្ត ទាំង២៥ កំពុងអនុវត្តថវិកាកម្មវិធី ហើយរដ្ឋបាលខណ្ឌទាំង១៤ ក៏បានអនុវត្តថវិកាកម្មវិធីផងដែរ។ សម្រាប់ការរៀបចំគម្រោងថវិកាឆ្នាំ២០២៥, លោកស្នើឱ្យទីចាត់ការហិរញ្ញវត្ថុពិនិត្យ និងសិក្សាអំពីលទ្ធភាពចំណូលរបស់រដ្ឋបាលរាជធានីភ្នំពេញ មុននឹងរៀបចំគម្រោងចំណាយ។ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើអាទិភាវូបនីយកម្មចំណាយ។ ត្រូវរៀបចំគម្រោង ថវិកាលម្អិតឱ្យបានរួសរាន់ រួចត្រូវដាក់ឆ្លងក្រុមប្រឹក្សាខណ្ឌ ដើម្បីអនុម័ត មុននឹងបញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញ។

ប៉ុន្តែប្រសិនបើការរៀបចំគម្រោងថវិកាបានល្អ រួចតែបែរជាគ្មានការរៀបចំយន្តការការងារ ការបញ្ចៀសនូវផលប៉ះពាល់ ការជូនដំណឹងដល់ប្រជាពលរដ្ឋ និងកាលវិភាគការងារច្បាស់លាស់នោះទេ វានឹងបង្កឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ការធ្វើដំណើរ និងការប្រកបរបរអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយជាលទ្ធផល យើងនឹងទទួលបានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងអាចឈានដល់ការរិះគន់ថា ការប្រើប្រាស់ថវិការដ្ឋ គឺមិនចំគោលដៅ និងខ្ជះខ្ជាយដូច «កញ្ជើធ្លុះ» ទៅវិញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.