ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នាយកដ្ឋានអង្គរក្ស មានស្នាដៃល្អក្នុងកិច្ចការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងឥស្សរជនជាតិ-អន្តរជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នាយកដ្ឋានអង្គរក្ស មានស្នាដៃល្អក្នុងកិច្ចការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងឥស្សរជនជាតិ-អន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នាយកដ្ឋានអង្គរក្ស មានស្នាដៃល្អក្នុងកិច្ចការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងឥស្សរជនជាតិ-អន្តរជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃនាយកដ្ឋានអង្គរក្ស ដែលក្នុងរយៈកាលកន្លងមក បានបំពេញតួនាទី និងភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ថ្វាយព្រះមហាក្សត្រ និងជូនឥស្សរជនជាតិកំពូលៗ ឥស្សរជនជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស និងព្រឹត្តិការណ៍ធំៗ ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងថ្មីៗនេះគឺការពារសុវត្ថិភាពក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគាររក្សាទុករថយន្តនាំក្បួន ម៉ូតូហែរអម ការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងការិយាល័យបម្រើការរបស់កងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ អគារថ្មីនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកជាមរតកសមិទ្ធផលកើតឡើងក្នុងអន្តរកាល នៃការបន្តវេន រវាងរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។

ទន្ទឹមនឹងការកោតសរសើរនាយកដ្ឋានអង្គរក្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រសាសន៍ថា សមិទ្ធផលអគារថ្មីដែលសម្ពោធនេះ ជាការបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានយក​ចិត្តទុកដាក់គិតគូរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបង្កលក្ខណៈឱ្យមន្រ្តីរាជការស៊ីវិល និងកងកម្លាំង មានកន្លែងបំពេញការងារសមរម្យ មានសម្ភារៈ និងបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការបំពេញតួនាទី និងភារកិច្ច ស្របតាមច្បាប់ និងគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានអង្គរក្ស ខិតខំអភិវឌ្ឍសមត្ថភាព និងចំណេះដឹងដល់មន្រ្តីគ្រប់ថ្នាក់ លើកិច្ចការស្នូល ដើម្បីឆ្លើយតបនឹងបរិបទនៃការ​វិវត្តប្រែប្រួល និងបទពិសោធ ដែលបានកើតឡើង ទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងកិច្ចការពារសុវត្ថិភាព យកចិត្តទុកដាក់ពង្រឹងការអនុវត្តវិន័យ និងក្រមសីលធម៌ ដើម្បីថែរក្សា និងលើកតម្កើងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ និងដើម្បីទទួលបាននូវការស្រឡាញ់គាំទ្រចូលចិត្តពីសាធារជន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.