ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសកម្មភាពដាំកូនដើមឈើដូច ជាកូនដើមក្ងោក បន្ថែមទៀតដើម្បីលើកសោភ័ណភាពទីក្រុងស្រស់ស្អាតតាមដងផ្លួវ

លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសកម្មភាពដាំកូនដើមឈើដូច ជាកូនដើមក្ងោក បន្ថែមទៀតដើម្បីលើកសោភ័ណភាពទីក្រុងស្រស់ស្អាតតាមដងផ្លួវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ
ឱ្យចូលរួមសកម្មភាពដាំកូនដើមឈើដូច
ជាកូនដើមក្ងោក បន្ថែមទៀតដើម្បីលើកសោភ័ណភាពទីក្រុងស្រស់ស្អាតតាមដងផ្លួវ

ខេត្តប៉ៃលិន៖ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន បន្តដាំកូនដើមក្ងោកបន្ថែមទៀតជាច្រើនដើម ដើម្បីលើកកម្ពស់ សោភ័ណភាពបរិស្ថានក្រុង និងបង្កើនគម្របបៃតង ខណៈលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសកម្មភាពដាំដើមឈើ យ៉ាងហោចណាស់ ពលរដ្ឋម្នាក់ ដាំដើម ឈើមួយដើម ដើម្បីប្រែក្លាយភូមិឋានរបស់ខ្លួនឱ្យមានសោភ័ណភាពល្អទៅថ្ងៃអនាគត។

ក្នុងពេលចុះពិនិត្យការដាំដើមក្ងោក នៅរសៀលថ្ងៃទី១៥ ខែកក្កដា លោកជំទាវ បានលើកឡើងថា បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលំអហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលំអហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយផ្នែកលើបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ ពណ៌បៃតងក្នុងទីក្រុង លើកកម្ពស់សោភ័ណភាពស្រស់បំព្រងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ ឱ្យចូឡលេងខេត្តប៉ៃលិនកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើន សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងផងដែរ ។

លោកជំទាវ បាន ស្រីមុំ បានឱ្យដឹងថា ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារ បានដាំដើមផ្កាក្ងោក ចំនួន ជាង១ពាន់ដើមបន្ថែម នៅតាមបណ្ដោយដងផ្លូវនានាក្នុងខេត្ត ចំណែកដើមផ្កាក្ងោក ដែលរដ្ឋបាលខេត្តបាន ដាំរយៈពេលជាងបីឆ្នាំមកហើយនោះ គឺបច្ចុប្បន្នកំពុងតែបញ្ចេញសម្រស់ និងសោភ័ណភាពជាបណ្តើរៗ និងសង្ឃឹមថា នៅឆ្នាំក្រោយៗ ដើមផ្កាក្ងោកនេះ កាន់តែបញ្ចេញសម្រស់ស្រស់ស្អាតពាសពេញខេត្ត ហើយ ក្នុងនោះ រដ្ឋបាលខេត្ត ក៏មានផែនការនឹងបន្តដាំដើមផ្កាក្ងោកឱ្យបានច្រើនបន្ថែមទៀតផងដែរ នៅតាមទី សាធារណៈ និងអមសងខាងដងផ្លូវនានាក្នុងខេត្ត ។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីជំនាញ និង ប្រជា ពលរដ្ឋទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជួយថែរក្សាបរិស្ថានឱ្យបានល្អ ជាពិសេស ផ្នែកអនា ម័យ សំរាម បានយ៉ាងល្អស្អាត ស័ក្ដិ
សមជាទីក្រុងស្អាតគំរូ និងបានអំពាវនាវឱ្យចូលរួមបន្តថែរក្សា វប្បធម៌ ដ៏ល្អប្រពៃនេះជារៀងរហូត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពមាំមួន ៕ដោយ សេន ត 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.