ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ក្រសួងការពារជាតិ អរគុណដល់វិស័យឯកជន ដែលចង់ជួយរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់នៅជួរភ្នំក្រវ៉ាញ តែសូមទុកលទ្ធភាពឲ្យក្រុមការងារសង្គ្រោះ បន្ដប្រតិបត្ដិការស្វែងរកសិន

ក្រសួងការពារជាតិ អរគុណដល់វិស័យឯកជន ដែលចង់ជួយរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់នៅជួរភ្នំក្រវ៉ាញ តែសូមទុកលទ្ធភាពឲ្យក្រុមការងារសង្គ្រោះ បន្ដប្រតិបត្ដិការស្វែងរកសិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានអរគុណដល់វិស័យឯកជន ដែលចង់មកជួយចូលរួមរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ តែសូមទុកលទ្ធភាពឲ្យក្រុមការងារសង្គ្រោះ បន្ដប្រតិបត្ដិការស្វែងរកសិន។ នេះបើតាមសេចក្ដីជូនដំណឹង រ​បស់ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

ការចេញមកថ្លែងអរគុណ រ​បស់ក្រសួងការពារជាតិ ដោយសារតែមានក្រុមមហាគ្រួសាររថយន្ដ offroad កម្ពុជា បង្ហាញពីបំណងចង់ចូលរួម ជាមួយក្រុមការងាររុករក ដើម្បីឧទ្ធម្ភាគចក្រ ដែលបានបាត់ ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយសង្រ្គោះនៅឡើយទេ។

ក្រសួងការពារជាតិ បានឲ្យដឹងទៀតថា ឧបទ្ទវហេតុបានកើតឡើង ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំ របស់កងទ័ពជើងអាកាសនៅតំបន់នោះ។ សមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់។

ក្រសួងការពារជាតិ សូមថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់កងកម្លំាង និងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយ កងឯកភាព និងក្រុមជំនាញ។ សូមអរគុណចំពោះវិស័យឯកជន ដែលមានបំណងចង់មកជួយចូលរួមរុករកជាមួយក្រុមការងាររុករក និង ជួយសង្គ្រោះ។

ក្រសួងការពារជាតិ បានឲ្យដឹងថា ដោយសារស្ថានភាពអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ ចុះអ័ព្ទខ្លាំងព្រមទាំងក្រុមការងារជួយសង្រ្គោះបានដាក់ទិសដៅ ពង្រាយកម្លាំងក្នុងតំបន់នេះរួចហើយ។ ហេតុដូចនេះ សូមវិស័យឯកជនទុកលទ្ធភាព ឲ្យក្រុមការងាររុករក និងជួយសង្រ្គោះបន្តប្រតិបត្តិការសិន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.