ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញធ្វើការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាព នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញធ្វើការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាព នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញធ្វើការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាព នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញធ្វើការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាព នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ។
សព ឯកឧត្តម លី វ៉ាន់ហុង ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីប៉េង ហួត បឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើសារលិខិត
ចូលរួមរំលែកមរណទុក្ខជូនចំពោះ ក្មួយស្រី លី ណាវិន ត្រូវជាកូននៃសព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ព្រមទាំងក្រុមគ្រួសារ ដោយក្នុងសារលិខិតបានគូសបញ្ជាក់ថា ជំនួសមុខឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ ឥតឧបមា ដោយបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់ ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ត្រូវជាឪពុករបស់ក្មួយស្រី ដែល បានទទួលមរណភាព នៅថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ។
យើងទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ឪពុក និងសមាជិកគ្រួសារជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះ ក្មួយស្រី និងក្រុមគ្រួសារ។ ការបាត់បង់ ឯកឧត្តម លី វ៉ាន់ហុង គឺជាការបាត់បង់ថ្នាក់ដឹកនាំ ១រូប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមចំណែក យ៉ាងសកម្ម ក្នុងបុព្វហេតុការងាររបស់ក្រសួងព័ត៌មាន។
ជាថ្មីម្តងទៀត យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជកាេក្រសួងព័ត៌មាន សូមចូលរួមរំលែកមរណទុក្ខជាមួយ ក្មួយស្រី លី ណាវិន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងជូនដល់វិញ្ញាណក្ខន្ធរបស់សព ឯកឧត្តម លី វ៉ាន់ហុង សូមបានចាប់បដិសន្ធិ និង សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
តមកនៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អស់លោក លោកស្រី ជាមន្ត្រីរាជការ តាមបណ្តាអគ្គនាយកដ្ឋាន អង្គភាពចំណុះអោយក្រសួងព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាពគួរអោយសោកស្តាយ និងអាឡោះអាឡៃបំផុត ។
សព ឯកឧត្តម លី វ៉ាន់ហុង ត្រូវបានក្រុមគ្រួសារ បងប្អូនសាច់ញាត្តិ តម្កល់ធ្វើបុណ្យនៅគេងហដ្ឋាន ក្នុងបុរីប៉េងហូតបឹងស្នោរ រហូតដល់ថ្ងៃចន្ទ័ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក ដង្ហែសពយកទៅធ្វើពិធីបុណ្យបញ្ចុះនៅ វត្តអង្គត្រគៀត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ ៕

Royal Group

     

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.