ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ក្រសួងមុខងារសាធារណៈកំពុងធ្វើបច្ចុប្បន្នភាពកំណែទម្រង់ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួសត្រាយផ្លូវរួចហើយ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ក្រសួងមុខងារសាធារណៈកំពុងធ្វើបច្ចុប្បន្នភាពកំណែទម្រង់ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួសត្រាយផ្លូវរួចហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា ក្រសួងមុខងារសាធារណៈកំពុងធ្វើបច្ចុប្បន្នភាពកំណែទម្រង់មុខងារសាធារណៈ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួសត្រាយផ្លូវរួចហើយ ដើម្បីសម្រេចបានប្រព័ន្ធរដ្ឋបាលមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា» ជូនដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងបាឋកថានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរម្លឹកអំពីប្រវត្តិកកើតនៃស្ថាប័នមុខងារសាធារណៈ និងប្រតិបត្តិការការងារប្រចាំថ្ងៃរបស់ក្រសួងមុខងារសាធារណៈ សមិទ្ធផលដែលក្រសួងសម្រេចបាន ព្រមទាំងបេសកកម្ម មុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងរយៈពេល ១១ខែ នៃអាណត្តិទី៧ ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលជាច្រើន រួមមានការងារកំណែទម្រង់ផ្ទៃក្នុងក្រសួង និងកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលដៅកែលម្អ និងកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជារបៀបរបបធ្វើការងារនៅផ្ទៃក្នុងក្រសួង។ ទាំងនេះជាការអនុវត្តស្របតាមទិសស្លោករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា «ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាត និងមានរបៀបរៀបរយ» ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានចែករំលែកពីភាពជាមន្ត្រីរាជការស៊ីវិល ជូនទៅដល់សិក្ខាកាមដែលជាសិស្សមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល ដោយផ្សាភ្ជាប់ជាមួយនឹងពាក្យថា «អនាគតកម្ពុជា»។ អនាគតកម្ពុជា ក្នុងន័យនេះ សំដៅដល់កូនខ្មែរជំនាន់ក្រោយ ប្រកបដោយឧត្តមគតិនិយម ដែលពូនជ្រុំការងារបច្ចុប្បន្ន ដើម្បីបម្រើប្រជាជាតិ និងប្រជាជនផងដែរ។

តាមរបាយការណ៍របស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា កម្មវិធីបាឋកថានាពេលនេះ ក្រុមការងារបច្ចេកទេស បានរៀបចំជូនកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការចូលរួមផ្ទាល់ចំនួន ១៥៥អង្គ/នាក់ (ស្រី ៤១នាក់, ព្រះសង្ឃ ១១អង្គ) និងកម្មសិក្សាការីមន្ត្រីមធ្យមចូលរួមតាមប្រព័ន្ធ Microsoft Teams ចំនួន ២៣៥នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.