ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋបាលខេត្តពោធិ៍សាត់ ចលនាកៀរគរថវិកា ដើម្បីទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានប្រមាណជិត១០០លានរៀល

រដ្ឋបាលខេត្តពោធិ៍សាត់ ចលនាកៀរគរថវិកា ដើម្បីទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានប្រមាណជិត១០០លានរៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីការចលនាកៀរគរថវិកា ពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដែលកំពុងជួបកង្វះខាត ក្នុងការពិនិត្យ និងព្យាបាលជំងឺកុមារទូទៅ។

លោក ខូយ រីដា បានថ្លែងថា យុទ្ធនាការស្វែងរកមូលនិធិ សម្រាប់ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដែលកន្លងមកនេះតាមបណ្តាខេត្តមួយចំនួនបានអនុវត្តរួចមកហើយ នៅឡើយតែខេត្តពោធិ៍សាត់យើង ទើបពេលនេះក្នុងនាមរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងចលនាកៀរគរថវិកា នៅតាមមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង និងសប្បុរសដែលមានធនធានទៅតាមលទ្ធភាព។ តាមរយៈនៃការកៀរគរ ស្វែងរកថវិកានេះ លោកបានគិតរួចមកហើយថា យ៉ាងតិចខេត្តពោធិ៍សាត់ នឹងស្វែងរកថវិកាចូលរួម ឱ្យបាន១០០លានរៀល ជាជំហានទី១ នៅក្នុងជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងរដ្ឋបាលស្រុកក្រុងទាំង៧។

លោកបានបន្តថា ឆ្លងតាមការពិភាក្សា និងការអំពាវនាវ ឃើញថានាពេលនេះ មានសមាជិក សមាជិកាអង្គប្រជុំ បានយល់ព្រមឯកភាពស្ម័គ្រចិត្ត ដោយកៀរគរថវិកាបានប្រមាណជិត១០០លានរៀលហើយ គឺមន្ទីរអង្គភាពនីមួយៗ ចាប់១លាន ទៅ៣លានរៀល។

លោកបានបានសម្តែងអំពីទឹកចិត្តដ៏សប្បុរសធម៌យ៉ាងទូលំទូលាយ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការយើងគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានោះលោកក៏សូមឱ្យនាយករដ្ឋបាលសាលាខេត្ត ត្រូវបន្តចលនាកៀរគរថវិកា ទៅដល់អាជីវករ សប្បុរសជន និងវិស័យឯកជននៅក្នុងខេត្ត ដើម្បីចូលរួមថវិកាទៅតាមលទ្ធភាព នឹងរៀបប្រតិភូនាំយកថវិកាទាំងនោះ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាឆាប់ៗនេះ។

ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរស្រុក ក្រុង ដែលមានទឹកចិត្តលះបង់ ជួយដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាលបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជារាប់ពាន់នាក់ សូមឱ្យម្ចាស់ទឹក ម្ចាស់ដី ផ្តល់ពរជ័យ សុខចម្រើន និងសម្រេចរាល់ភារកិច្ច ជូនជាតិ និងប្រជាជន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.