ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ប្រតិបត្តិការ២ថ្ងៃ របស់មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់

ប្រតិបត្តិការ២ថ្ងៃ របស់មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តពោធិ៍សាត់ ៖មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស័្មគ្រចិត្ត អនុវត្តគម្រោងអភិរក្សអន្តរជាតិCI ចុះល្បាតទប់ស្កាតបទល្មើសធនធានធម្មជាតិ ដល់ចំណុចចំណោទពពេល ចំណុចអំពឹល នឹងចំណុចតាសៃ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយទទួលបានលទ្ធផលមាន ៖
១ -ចំណុចចំណោទពពេល និយាមកា378596-1337858ដកហូតប្រមូលយករណាយន្តធំចំនួន០១គ្រឿង បំផ្លាញចោលរទេះក្របីចំនួន ៣គ្រឿងដឹកឈើអាលេខ២ ចំនួន៩៦សន្លឹកស្មើរនឹង៣.៦០០ម៉ែត្រីគុណ និងបំផ្លាញគោយន្តកន្ត្រៃសណ្ដោងរម៉ក់ ម៉ាគូបូតាចំនួន០១គ្រឿងដែលបានដឹកឈើរាជចំនួន០១ដុំ ស្មើរ០.៣៦០ម៉ែត្រត្រីគុណ។
២-ចំណុចតាសៃត្រង់និយាមកា372908-1327720 ដកហូតប្រមូលយកកាំភ្លើងAK47 ចំនួន០១ដើម និងគ្រាប់ចំនួន១៩គ្រាប់ វិទ្យុទាក់ទងចំនួន០២គ្រឿង ម៉ូតូម៉ាកវ៉េវពណ៍ខ្មៅ គ្មានស្លាកលេខ(ចាស់)ចំនួន០៣ ម៉ូតូម៉ាក់វេវព៍ណក្រហម គ្មានស្លាកលេខ(ចាស់)ចំនួន០១គ្រឿងនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាប់ពាក់ពន្ធ័និងការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងតំបន់ការពារ។
-ឃាត់ខ្លួនជនទាំង០៤ រួមមាន ៖ទី០១. ឈ្មោះ ណុប សុខ ភេទប្រុសអាយុ៤០ឆ្នាំ,ទី០២.ឈ្នោះ បឿន របន ភេទប្រុសអាយុ៤០ ,ទី៣ .ឈ្មោះ រឹម វៃ ភេទប្រុស
អាយុ៣៩ឆ្នាំ,ទី០៤.ឈ្មោះ ហេង សុខហ៊ី ភេទប្រុស អាយុ៤០ បច្ចុប្បន្នរស់នៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ រួមជាមួយវត្ថុតាងរក្សាទុកនៅស្នាក់ការតាងរ៉ាង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.