ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

លោក នេត្រ ភក្ត្រា ចាត់ទុកនិស្សិតដែលបន្តការសិក្សានៅក្រៅប្រទេស ជាធនធានមនុស្សដ៏សំខាន់ ជាអ្នកបន្តវេនក្នុងការដឹកនាំក្រសួងស្ថាប័ន ពិសេសបន្តរក្សា និងការពារសុខសន្តិភាពឲ្យបានល្អ រឹងមាំជារៀងរហូត

លោក នេត្រ ភក្ត្រា ចាត់ទុកនិស្សិតដែលបន្តការសិក្សានៅក្រៅប្រទេស ជាធនធានមនុស្សដ៏សំខាន់ ជាអ្នកបន្តវេនក្នុងការដឹកនាំក្រសួងស្ថាប័ន ពិសេសបន្តរក្សា និងការពារសុខសន្តិភាពឲ្យបានល្អ រឹងមាំជារៀងរហូត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា និស្សិត និងបេក្ខជន បេក្ខនារី ជាមន្ត្រីរាជការ ដែលត្រូវចេញទៅបន្តការសិក្សានៅក្រៅប្រទេសគឺជាធនធានមនុស្សដ៏សំខាន់ និងជាអ្នកបន្តវេន ក្នុងការដឹកនាំក្រសួង ស្ថាប័ន និងប្រទេសជាតិ ពិសេសបន្តរក្សា និងការពារសុខសន្តិភាពអោយបានល្អ រឹងមាំជារៀងរហូត។ ដូច្នេះហើយនៅពេលចូលសាលារៀនត្រូវខិតខំពង្រឹងសមត្ថភាព ក្រេបយកនូវចំណេះវិជ្ជា ចំណេះជំនាញឲ្យច្បាស់លាស់ ត្រូវមានភាពស្មោះត្រង់ ជំនឿទុកចិត្ត និងការអំណត់ព្យាយាមក្នុងការសិ ក្សារៀនសូត្រទើបទទួលបានលទ្ធផលល្អ។

នេះជាការថ្លែងរបស់លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអនុញ្ញាតអោយបេក្ខជន បេក្ខនារី ចំនួន៥រូប ជាជ័យលាភីអាហារូបករណ៍របស់ សាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃសកលវិទ្យាល័យជាតិ សឹង្ហបុរី ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីទទួលអនុសាសន៍ណែនាំមុននឹងចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសសឹង្ហបុរី នាដំណាច់ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនពីដំណើរការរួបរួមជាតិ ការកសាងនិងអភិវឌ្ឍន៍ជាតិតាំងពីគ្រាលំបាក និងមានសង្គ្រាមរហូតធ្វើឲ្យប្រទេសជាតិមានការរីកចំរើន និងការអភិវឌ្ឍខ្ពស់។ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ ក្រោមការ ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោលនយោបាយជាក់ស្តែងនិយម ដើម្បីឆ្លើយតបទៅអ្វីដែលជាការចង់បានរបស់ប្រជាជន ហើយគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ គឺឈរលើភាពជាក់ស្តែងនិយម មិនមែនឆក់កណ្តៀត ឬធ្វើតាមតែចិត្តនឹកឃើញនោះទេ ពិសេសគឺមានគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ដែលជាផែនទីសម្រាប់ចក្ខុវិស័យមើលឃើញទៅឆ្ងាយ ដើម្បីការអភិវឌ្ឍខ្ពស់។

នៅក្នុងឱកាសនេះដែររដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចែករំលែកបទពិសោធន៍ខ្លះៗពាក់ពន្ធ័ការសិក្សាស្រាវជ្រាវ និងបរិបទបែបណាខ្លះថាតើត្រូវធ្វើអ្វី នៅពេលបញ្ចប់ការសិក្សា ដើម្បីចូលរួមកសាងប្រទេសជាតិឲ្យបានកាន់តែរីកចំរើន។ ជាមួយគ្នានេះដែរត្រូវថែរក្សាសុខភាពអោយបានល្អ ពង្រឹងសាមគ្គីភាព ក្នុងនាមជាតិសាសន៍តែមួយ រក្សាក្តេរ៍ឈ្មោះ និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

លោក ស៊ីវ វិសេស តំណាងជ័យលាភីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បានជម្រាបជូនថា បេក្ខជន បេក្ខនារី ចំនួន៥រូប ទទួលបានការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សាលើមុខ ជំនាញរដ្ឋបាល សាធារណៈ និងគោលនយោបាយសាធារណៈ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ សិក្សានៅសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ ប្រទេសសឹង្ហបុរី។

ក្នុងឱកាសនេះ តំណាងជ័យលាភីអាហារូបករណ៍ទាំង៥រូប សូមសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិកន្លងមក និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅអាណត្តិទី៧នេះ បានធ្វើឱ្យប្រទេសកម្ពុជាមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យយើងខ្ញុំជាយុវជនទទួលបានឱកាសសិក្សារៀនសូត្រកាន់តែទូលំទូលាយ ដើម្បីចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.