សូមអញ្ចើញទស្សនាវីដេអូពិធីលាងសាយភោជន៍ ពាក់កណ្តាលឆ្នាំ២០២៤ នៃក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី (RARA Mid Year Dining-in Night 2024)

ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី ហៅកាត់ថា RARA បានរៀបចំប្រារព្ធពិធីលាងសាយភោជន៍ពាក់កណ្តាលឆ្នាំ ដើម្បីអបអរសាទររាល់សមិទ្ធផលនានានៃរយៈពេល៦ខែចុងក្រោយ ដែលក្រុម RARA សម្រេចបាន ព្រមទាំងដើម្បីថ្លៃងអំណរអរគុណជាពិសេសជូនភរិយា និងដៃគូរបស់សមាជិកក្រុម RARA ទាំងអស់ ដែលជាកម្លាំងចិត្តទីមួយ ជាអ្នកផ្តល់ការគាំទ្រ និងលើកទឹកចិត្តរាល់សកម្មភាពនានារបស់ដៃគូខ្លួន។ ពិធីលាងសាយភោជន៍ពាក់កណ្តាលឆ្នាំ បានប្រព្រឹត្តទៅប្រកបទៅដោយបរិយាកាសជាឱឡារឹក ក្រោមការដឹកនាំពី លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមព្រមទាំងមានវត្តមានភរិយា និងដៃគូនៃសមាជិកក្រុម RARA ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។



