ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខណ្ឌឫស្សីកែវ ណែនាំម្ចាស់ក្បាលដីដែលសាងសង់សំណង់ និងចាក់ដីរំលោភព្រែកអូរវែងទាំងអស់ ត្រូវបញ្ឈប់ និងរុះរើចេញជាបន្ទាន់

អភិបាលខណ្ឌឫស្សីកែវ ណែនាំម្ចាស់ក្បាលដីដែលសាងសង់សំណង់ និងចាក់ដីរំលោភព្រែកអូរវែងទាំងអស់ ត្រូវបញ្ឈប់ និងរុះរើចេញជាបន្ទាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានណែនាំដល់ម្ចាស់ក្បាលដី ដែលរស់នៅសងខាងព្រែកអូរវែងទាំងអស់ ត្រូវបញ្ឈប់ការចាក់ដីរំលោភយកដីព្រែក និងត្រូវរុះរើចេញជាបន្ទាន់នូវរាល់សំណង់សង់លើដីចំណីព្រែកមកប្រើប្រាស់ជាប្រយោជន៍ឯកជន ហើយត្រូវសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ច ដើម្បីកំណត់ព្រំដីរបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាន។

លោក ជិន ប៊ុនធឿន បានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្តារព្រែកអូរវែង ដើម្បីបញ្ជៀសរាល់ការលិចលង់ និងការកែលម្អរលើកកម្ពស់សោភ័ណ្ឌភាពឲ្យល្អប្រសើរឡើងវិញ នៅត្រង់ចំណុចខាងមុខបុរីសម្បត្តិមាស ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន នៅក្នុងដំណើរដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្តារព្រែកអូរវែងនេះដែរ បានបញ្ជាក់ថា ព្រែកអូរវែងត្រូវបានម្ចាស់ក្បាលដីនៅសងខាងព្រែកនេះ ចាក់ដីរំលោភយក និងសាងសង់សំណង់រឹងលើចំណីព្រែក។

លោកអភិបាលខណ្ឌបន្តថា ព្រែកអូរវែងមានទំហំ៨០ម៉ែត្រ ក្នុងនោះ តួព្រែកមានទំហំ៣០ម៉ែត្រ និងចំណីព្រែកសងខាងមានទំហំ២៥ម៉ែត្រ ដោយមានផ្លូវជាប់មាត់ព្រែកសងខាងមានទំហំទទឹង១០ម៉ែត្រ សម្រាប់សម្រួលចរចរណ៍ និងងាយស្រួលចល័តគ្រឿងចក្រ ដើម្បីសម្អាតនិងស្តារព្រែក និងសម្រួលដល់ចរន្តទឹកហូរលឿន ហើយបញ្ចៀសបាននូវការលិចលង់ដោយសារជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋានខណ្ឌចំនួន៥ របស់រាជធានីភ្នំពេញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.