ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក នេត្រ ភក្ត្រា ចុះពិនិត្យវឌ្ឍនភាពការងារ នៃដំណើរការសាងសង់អគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោ

លោក នេត្រ ភក្ត្រា ចុះពិនិត្យវឌ្ឍនភាពការងារ នៃដំណើរការសាងសង់អគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារ នៃដំណើរការសាងសង់អគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោ ដែលជាផ្នែកមួយដ៏សំខាន់ ដើម្បីពង្រីកប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងដែនកោះនៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពទំនើបកម្មថែមទៀត ស្របតាមចក្ខុវិស័យ របស់ក្រសួងព័ត៌មាន បានកំណត់នូវសូរចនាករសំខាន់ៗ ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន ដោយបន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាលើប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី និងបែបទំនើប។

អគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោ ស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត បានកំពុងដំណើរការសាងសង់មកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្រេចបានប្រមាណជាង ៨០% ហើយគ្រោងសម្រេចរួចរាល់ នៅក្នុងកំឡុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដំណើរការកសាងសមិទ្ធិផលថ្មីៗ ដែលបំរើដល់វិស័យព័ត៌មាន និងសោតទស្សន៍ គឺជាចក្ខុវិស័យ និងផែនការរបស់ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧ គឺត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមាន បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធិភាព។

ក្រសួងព័ត៌មាន បានកំណត់នូវសូរចនាករចំនួន៥សំខាន់ៗគឺទី១៖ ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ អាណូឡូក ទៅ ឌីជីថល ដើម្បីសម្របតាមការវិវត្តន៍នៃបច្ចេកវិទ្យា និងអាស៊ាន ដែលអាស៊ានកំណត់បិទ ការផ្សាយតាមប្រព័ន្ធអាណាឡូក នៅចុងឆ្នាំ២០២៥, ទី២៖ ការអភិវឌ្ឍវិស័យព័ត៌មាន ដោយបន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា លើប្រព័ន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងបែបទំនើប, ទី៣៖ ការបណ្តុះបណ្តាលបច្ចេកវិទ្យា វិជ្ជាជីវៈសារព័ត៌មាន និងទី៤៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងទី៥៖ ការកសាងលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ការពង្រឹងការអនុវត្តច្បាប់។

ក្នុងឱកាសអញ្ជើញចុះពិនិត្យផ្ទាល់ដំណើរការសាងសង់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឲ្យវិស្វករ និងអ្នកគ្រប់គ្រង ត្រូវបន្តធ្វើយ៉ាងណា ឲ្យការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឲ្យសំណង់អគារបានរឹងមាំប្រើប្រាស់បានយូរអង្វែង។

ជាមួយនេះ លោកបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីការិយាល័យវិទ្យុ និងទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពត នៅពេលអគារនេះ សាងសង់ហើយរួចរាល់ចូលបំពេញការងារ ត្រូវថែរក្សា និងប្រើប្រាស់សម្ភារៈ ឲ្យបានល្អ តាមលក្ខណៈបច្ចេកទេស ពិសេសរួមគ្នាថែរក្សាអគារនេះបានគង់វង្ស ទុកជាកន្លែងបំពេញកិច្ចការងារប្រកបដោយផាសុខភាព និងប្រសិទ្ធិភាពការងារល្អ។

គួររំលឹកដែរថា អគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំសាងសង់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ការកសាង់សង់អគារថ្មី នៅលើភ្នំបូកគោនេះគឺជាស្ថានីយ៍វិទ្យុ និងទូរទស្សន៏ផ្សាយបន្តពីស្ថានីយ៍កណ្តាលរបស់ទូរទស្សន៏ជាតិកម្ពុជា និងស្ថានីយ៍វិទ្យុជាតិ FM វត្តភ្នំ និងវិទ្យុជាតិ FM 96 ហើយអគារនេះ មានកន្លែងស្នាក់នៅរបស់បុគ្គលិក បន្ទប់ស្ទីតយោវិទ្យុ សាលប្រជុំ អង់តែន និងទីធ្លាសម្រាប់ចតយានយន្ត ។

សារៈសំខាន់នៃការសាងសង់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោនេះ ព្រោះជាទីតាំងនៅលើភ្នំបូកគោ មានលក្ខណះអំណោយផលល្អ សម្រាប់ដាក់ស្ថានីយ៍ផ្សាយបន្ត វិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗ នៅជុំវិញខេត្តកំពត ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បានពីការផ្សាយដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ហើយអ្វីដែលសំខាន់ គឺការផ្សាយ ព្យាករណ៍អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៍ទាក់ទង ខ្យល់ព្យុះ ដើម្បីអ្នកនេសាទនៅសមុទ្របានដឹងទាន់ពេល ហើយជៀសពីឧបទ្ទវហេតុផ្សេងៗ ដែលកើតមាន ដោយបានដឹងជាមុន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.