ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រទេសជាតិមួយ ក្រសួងមួយ ឬអង្គភាពមួយ ដែលអាចរីកចម្រើនជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្សគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រទេសជាតិមួយ ក្រសួងមួយ ឬអង្គភាពមួយ ដែលអាចរីកចម្រើនជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្សគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រទេសជាតិមួយ ក្រសួងមួយ ឬអង្គភាពមួយ ដែលអាចរីកចម្រើនជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្សគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបាន។ ក្នុងន័យនេះ ឯកឧត្តម បានចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដោយគ្មានទីបញ្ចប់នោះទេ ក្នុងគោលដៅធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញ និងអាកប្បកិរិយាល្អក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃអង្គភាពប្រើប្រាស់កងកម្លាំង ព្រមទាំងស្របតាមសភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ។

ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញការចាប់អារម្មណ៍ ប្រកបដោយមោទនភាព​យ៉ាងខ្លាំង អំពីការវិវត្តរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាល​ជាតិភូមិភាគទាំងអស់ ជាក់ស្ដែងថ្ងៃនេះបានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗមួយចំនួនទៀតនៅសាលា​នគរបាលជាតិភូមិភាគ២ ដែលជាស្នាដៃការងារថ្មីៗបន្ថែមទៀត និងបានថ្លែងនូវការសរសើរ និងអរគុណ​ចំពោះសប្បុរសជន ដែលបានជ្រោមមជ្រែង កៀរគរជំនួយ ឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត ជំរុញការអភិវឌ្ឍ ដឹកនាំនិងណែនាំ​ជាប់ជាប្រចាំដល់សាលានគរបាលជាតិ​ភូមិភាគ២៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.