ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ក្មេងទំនើងជាចោរឆក់ប្លន់ ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ក្មេងទំនើងជាចោរឆក់ប្លន់ ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅតុលាការ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្មេងទំនើងជាចោរឆក់ប្លន់ ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅតុលាការ!

វីដេអូ

ក្មេងទំនើង០១ក្រុម មានរហស្សនាម DMS (ក្រុមដើមស្តៅ) នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែងតែធ្វើសកម្មភាព កាប់ប្លន់ម៉ូតូ និង ឆក់ទ្រព្យសម្បត្តិអ្នកដទៃជាច្រើនលើកច្រើនសារ នៅសង្កាត់ព្រែកកំពឹស វត្តឬស្សីសាញ់ ខណ្ឌដង្កោ ,នៅទួលពង្រ ខណ្ឌពោធិ៍សែនជ័យ និងច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ ធ្វើការបង្ក្រាប ជាបន្តបន្ទាប់ បានចំនួន ០៨ នាក់ និងបានបញ្ជូនទៅតុលាការ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្មេងទំនើងទាំងនេះរួមមាន ១-ឈ្មោះ​ ចាន់ ប្រុសពៅ ហៅឆ្លូញ អាយុ២០ឆ្នាំ, ២.ឈ្មោះ ហ៊ឹម សុខសេរីវឌ្ឍនា ហៅប្រេស អាយុ១៨ឆ្នាំ, ៣.ឈ្មោះ សូវ៉ុន រតនៈ  អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ វ៉ាត សីហា អាយុ ១៥ឆ្នាំ, ៥.ឈ្មោះ ឡុង ដារ៉ា អាយុ ១៥ឆ្នាំ, ៦.ឈ្មោះ ថន ភារុណ អាយុ ១៨ឆ្នាំ, ៧.ឈ្មោះ ជ័យ សុខា ហៅជាំ អាយុ ១៨ឆ្នាំ, ៨-ឈ្មោះ ឡេង វ៉ាន់ឌី អាយុ ១៧ឆ្នាំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ បានឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកជាច្រើននាក់ផ្សេងទៀត ពិតជាបានប្រព្រឹត្តអំពើ ឆក់, កាប់ប្លន់, និងប្រើអំពើហិង្សាជាច្រើនលើកច្រើនសារមកហើយ មានដូចជា៖ ឆក់ទូរស័ព្ទចំនួន០២លើក ចំណុចផ្លូវ ជាតិលេខ៣ និង ផ្លូវ៦០ម៉ែត្រ កាលពី៦ខែមុន, កាប់ប្លន់ ម៉ូតូចំនួន០៤លើក ចំណុចផ្លូវជាតិលេខ៣ ជិតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ចំណុចវត្តឬស្សីសាញ់, ចំណុចភូមិព្រែកកំពឹស និងចំណុចទួលពង និងធ្លាប់ វាយកាប់គ្នា នៅសង្កាត់ព្រែកកំពឹស, ផ្សារអ៊ីអន៣, ផ្លូវ៦០ម៉ែត្រ, ផ្លូវលេខ ២១៧ ជិតស្រាបៀកម្ពុជា, ចំណុចលូប្រាំ និងម្តុំទួលពង្រ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួស មានស្រាល និងមានធ្ងន់ ផងដែរ។

បច្ចុប្បន្នបក្ខពួកផ្សេងទៀតរបស់ក្រុមពួកគេ ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.