ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក ឃួង ស្រេង អញ្ជើញប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្សប្រជាជនរាជធានីភ្នំពេញចំនួន៥៣០រូប

លោក ឃួង ស្រេង អញ្ជើញប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្សប្រជាជនរាជធានីភ្នំពេញចំនួន៥៣០រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា ការប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ គឺចំពេលដែលគណបក្សប្រជាជនកម្ពុជាយើង បានប្រារព្វពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។

គណបក្សប្រជាជនកម្ពុជាមានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ ដោយបានរំដោះជាតិ សង្រោះជីវិតប្រជាពលរដ្ឋអោយរួចផុតពីសេចក្តីស្លាប់ក្នុងរបប ប៉ុល ពត និងការរាតត្បាតពីជម្ងឺកូវីដ-១៩ បានអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ជាមួយនឹងការរក្សាបាននូវសុខ សន្តិភាពពេញលើផ្ទៃប្រទេស។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន។

លោក ឃួង ស្រេង បានបន្តថា សម្តេចតេជោ ហ៊ុន សែន លើកលែងទោសឲ្យគ្រប់គណបក្សផ្សេងៗទាំងអស់ ទោះបីកន្លងមកធ្លាប់ជេរ ប្រមាថសម្តេចយ៉ាងណាក៏ដោយ តែសម្តេចពិតជាមិនអាចលើកលែងទោសជាដាច់ខាត ចំពោះទណ្ឌិតក្បត់ជាតិ ៣ជំនាន់ឡើយ។

លោក ឃួង ស្រេង បានបន្តទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយចំណេះដឹងដ៏ខ្ពង់ខ្ពស់បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងអាចអភិវឌ្ឍន៍ប្រទេស ឲ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ដូច្នេះសូមចូលរួមទាំងអស់គ្នា ដើម្បីអោយកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។

លោក ឃួង ស្រេង បានសូមឲ្យគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោឲ្យក្លាយជាចលនាឯកភាពជាតិតែមួយ ដោយគម្រោង «ព្រែកជីកហ្វូណនតេជោ» មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា។ «ព្រែកជីកហ្វូណនតេជោ» ជាទ្រព្យសម្បត្តិមហាសាលសំរាប់កម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់សមាជិកសមាជិកាបក្សក៏ដូចប្រជាពលរដ្ឋទាំងអស់ បើខ្វះស្បៀងអាចទៅរកបាននៅទីស្នាក់ការបក្ស ខណ្ឌ សង្កាត់ ដោយគណបក្សប្រជាជនកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

គួរបញ្ជាក់ថា ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និង ភ.ព ២២ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ មានចំនួន៥៣០រូប ដែលមានទាំងសមាជិកថ្មី និងសមាជិកចាស់ ដែលបានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជននៅពេលនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.