ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលរងខណ្ឌឬស្សីកែវ តំណាងអភិបាលខណ្ឌ នាំយកអង្ករសុខភាពឧបត្ថម្ភជួយសម្រាលបន្ទុកប្រជាពលរដ្ឋចាស់ជរា និងមានជម្ងឺ៣០គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី២

អភិបាលរងខណ្ឌឬស្សីកែវ តំណាងអភិបាលខណ្ឌ នាំយកអង្ករសុខភាពឧបត្ថម្ភជួយសម្រាលបន្ទុកប្រជាពលរដ្ឋចាស់ជរា និងមានជម្ងឺ៣០គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ តំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ គឺលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្រីពាក់ព័ន្ធ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគជាអង្ករសុខភាព (អំណោយលោកអភិបាលខណ្ឌ) មកឧបត្ថម្ភក្នុងការជួយសម្រួលដល់កត្តាជីវភាពរស់នៅមួយចំនួន សម្រាប់ប្រជាពលរដ្ឋជួបការខ្វះខាត ចាស់ជរា និងមានជម្ងឺ៣០គ្រួសារ។

សកម្មភាពសមធម៌ នៃការចែករំលែកនូវទុក្ខលំបាក របស់លោកអភិបាលខណ្ឌ តាមរយៈលោកស្រីអភិបាលរងខណ្ឌនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងដោយមានការចូលរួមពីលោកចៅសង្កាត់ មន្ត្រីខណ្ឌ-សង្កាត់-ភូមិ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី សួស សូលីដា ឋិតក្នុងឱកាសនេះ និងមុនពេលឧបត្ថម្ភគ្រឿងឧបភោគ បរិភោគជាអង្ករ បានឆ្លៀតពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខចំពោះប្រជាពលរដ្ឋ ចាស់ជរា មានជម្ងឺ ដែលរងគ្រោះ និងងាយរងគ្រោះទាំង៣០គ្រួសារ ឲ្យយកចិត្តទុកដាក់លើការថែទាំសុខភាពឲ្យបានល្អប្រសើរ តាមរយៈការរស់នៅស្អាតដោយមានអនាម័យជាប់ជាប្រចាំ ដើម្បីចៀសផុតឆ្ងាយពីការឆ្លងជម្ងឺដង្កាត់ផ្សេងៗជាយថាហេតុ និងត្រូវមានក្ដីសង្ឃឹមជានិច្ច ក្នុងការខិតខំប្រឹងប្រែងបន្តទៀត នៃការប្រកបមុខរបររកស៊ីទទួលទានចិញ្ជឹមជីវិត ពីសំណាក់លោក ជិន ប៊ុនធឿន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ចាស់ជរា មានជម្ងឺដែលរងគ្រោះ និងងាយរងគ្រោះទាំង៣០គ្រួសារ និងបន្ទាប់ពីទទួលបានអំណោយតាមរយៈលោកស្រី សួស សូលីដា លោកចៅសង្កាត់ វ៉ាន់ ផន និងមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់-ភូមិ បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមជូនពរផងដែរ ដល់លោកអភិបាលខណ្ឌឬស្សីកែវ និងមន្ត្រីក្រោមឱវាទ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.