ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សមត្ថកិច្ចកំណត់មុខសញ្ញាបាន មុនពេលក្រុមចោរត្រៀមធ្វើសកម្មភាពប្លន់ ឃាត់ខ្លួនជនសង្ស័យ០៤នាក់

សមត្ថកិច្ចកំណត់មុខសញ្ញាបាន មុនពេលក្រុមចោរត្រៀមធ្វើសកម្មភាពប្លន់ ឃាត់ខ្លួនជនសង្ស័យ០៤នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចកំណត់មុខសញ្ញាបាន មុនពេលក្រុមចោរត្រៀមធ្វើសកម្មភាពប្លន់ ឃាត់ខ្លួនជនសង្ស័យ០៤នាក់
ខេត្តបាត់ដំបង :ជនសង្ស័យចំនួន ០៤ នាក់ នៅក្នុងចំណោមបក្ខពួក ៥ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាន់ពេលវេលា ខណៈដែលពួកគេត្រៀមធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ ទៅលើការាស់សាំងមួយកន្លែង ដែលស្ថិតនៅក្បែរព្រំដែនថៃ។
កិច្ចប្រតិបត្តិការយ៉ាងបន្ទាន់នេះគឺបានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១ និង ១០នាទី រសៀល នៅចំណុចលើផ្លូវបំបែកចូលវត្តតាស្តារ ស្ថិតនៅក្នុងភូមិចំការល្ហុង ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែលមានការសង្ស័យទៅលើរថយន្តមួយគ្រឿងដែលបើកចុះបើកឡើង ជាច្រើនលើកច្រើនសាររួចមក។
ភ្លាមៗនោះ នគរបាលស្រុកសំពៅលូនបានចុះឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ក្នុងនោះមានជនជាតិខ្មែរ ២ នាក់ និងជនជាតិវៀតណាមចំនួន ២ នាក់ ដោយសមត្ថកិច្ចបានចោទប្រកាន់ ពីបទចូលរួម សមាគមន៍នៃជនទុច្ចរិត បទបន្លំឯកសារសាធារណៈ និងបទរំលោភលើទំនកចិត្ត ។
ជនសង្សារទាំង ៤ នាក់នោះមានឈ្មោះ ១. ឈ្មោះ វៀន វីនឌីន ហៅវីន ភេទប្រុស អាយុ ២២ ឆ្នាំ ជាជនជាតិវៀតណាម។
២. ឈ្មោះ ចាងវុាំង ឌុង ហៅតុង ភេទប្រុសអាយុ ២៧ឆ្នាំ ជាជនជាតិវៀតណាម។
៣.ឈ្មោះសុធី ម៉ាណែត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។
៤.ឈ្មោះញឹម តាំហៅតុងអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។
អ្នកទាំង០៤អ្នកមានមុខរបរមិនពិតប្រាកដមានទីលំនៅបណ្ដោះអាសន្ននៅទីក្រុងភ្នំពេញ។
ជនសង្ស័យទាំង០៤អ្នកខាងលើដែលនគរបាលឃាត់ខ្លួនគឺដោយទទួលបានពត័មានពីប្រជាពលរដ្ឋឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាស្ដា ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន: ទួរស័ព្ទដៃចំនួន០៣គ្រឿង កាតគ្រីរថយន្តចំនួន០៣សន្លឹក ក្រដាសឈៀកចំនួន០២សន្លឹក បណ្ណ័បង់ពន្ធរថយន្តចំនួន០២សន្លឹក រថយន្តម៉ាក TOYOTA PRIUS ស៑េរីឆ្នាំ២០១០ព៌ណទឹកមាស ស្លាកលេខ កណ្តាល ២C-១២២៨ចំនួន០១គ្រឿង។
តាមការបញ្ជាក់ពីលោក ទឹម វិឆៃ អធិការនគរបាលស្រុកសំពៅលូន ដែលបានស្រង់សម្ដីសារភាពរបស់ជនសង្ស័យម្នាក់ឈ្មោះ ញឹម តាំង ហៅតុង ដែលបានរៀបរាប់ថា ពួកគេទាំងអស់មានគ្នា ៥ នាក់ ដោយម្នាក់ទៀតបានបើករថយន្តគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ ដោយជាប់ទាំងអាវុធទៅជាមួយផងហើយពួកគេទាំងប្រាំនាក់មានគម្រោងប្លន់ការ៉ាស់សាំងមួយកន្លែង ដែលស្ថិតនៅត្រង់ចំណុចខាងលើ ប៉ុន្តែការត្រៀមធ្វើសកម្មភាពលើកទីមួយ គឺមានរថយន្តចូលមកចាក់សាំងច្រើនពេក ទៅពួកគេដកខ្លួនបន្តិចសិន លុះពេលវិលត្រឡប់មកលើកទី ២ ដែលបម្រុងធ្វើសកម្មភាពប្លន់ បែរជាឃើញកម្មករនៅក្នុងការាសសាំងនេះនៅជុំគ្នាខាងមុខច្រើនពេក ទើបគម្រោងនេះត្រូវបរាជ័យ ។
ដោយសារតែមានការសង្ស័យពីសំណាក់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈព្រោះឃើញរថយន្តនេះត្រឡប់ចុះត្រឡប់ឡើងជាច្រើនសារ ទើបសម្រេចចិត្តរាយការណ៍ទៅសមត្ថកិច្ចដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង អធិការនគរបាលស្រុកសំពៅលូន បានបញ្ជូនទៅតាមនីតិវិធីហើយ ដើម្បីឲ្យការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តជាអ្នកសាកសួរបន្ត ៕
មួន រិទ្ធីយ៉ា(៩៥)

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.