ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវមន្រ្តីគណបក្សឱ្យបម្រើប្រជាជនដោយស្មោះ ដោយលើកឡើងថា «យើងជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយរបស់ប្រជាជនឡើយ» 

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវមន្រ្តីគណបក្សឱ្យបម្រើប្រជាជនដោយស្មោះ ដោយលើកឡើងថា «យើងជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយរបស់ប្រជាជនឡើយ» 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានអំពាវនាវដល់មន្រ្តីគណបក្សទាំងក្នុង និងក្រៅប្រទេសត្រូវឱ្យបម្រើប្រជាជនដោយស្មោះ ដោយលើកឡើងថា «យើងជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយរបស់ប្រជាជនឡើយ»។

ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច រួមជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស ប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជួរមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ប្រកបដោយភាពរឹងមាំ និងស្អាតស្អំ គឺជាកត្តាសំខាន់ជាគន្លឹះនៃជ័យជម្នះ ព្រោះថាមន្ត្រីគណបក្សជាស្ពានតភ្ជាប់រវាងគណបក្សជាមួយប្រជាជន កម្លាំងដឹកនាំ ជាកម្លាំងជំរុញ និងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស។ ដូច្នេះ គណបក្សត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំពាក់បំប៉នជួរមន្ត្រីគណបក្សទាំងសម្រាប់រយៈពេលបច្ចុប្បន្ន និងសម្រាប់រយៈពេលយូរអង្វែង ដើម្បីធានាការលើកកម្ពស់សមត្ថភាពឥតឈប់ឈរទាំងខាងនយោបាយ និងមុខជំនាញ ព្រមទាំងគុណធម៌ អត្តចរិត និងសីលធម៌ ឱ្យទទួលបាននូវការស្រឡាញ់ និងគាំទ្រពីប្រជាជន។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ បានប្រកាសឱ្យរាំងស្កាត់ឱ្យបានម៉ឺងម៉ាត់ចំពោះភាពអសកម្មរបស់មន្ត្រីដែលបំពានលើគោលការណ៍គណបក្ស និងច្បាប់រដ្ឋ ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន។

នៅចំពោះមុខអង្គមីទ្ទិញ, សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ក្នុងចំណុចនេះខ្ញុំសូមបញ្ជាក់ជូន ចំពោះអង្គមីទ្ទិញ នៅទីនេះក៏ដូចជាសមាជិក សមាជិកកាទាំងអស់របស់គណបក្សប្រជាជនទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនថា ប្រជាជនកម្ពុជា ត្រូវការដឹកនាំរបស់គណបក្សប្រជាជនគាំទ្រគណបក្សប៉ុន្តែ អ្វីដែលប្រជាជន គឺមិនសប្បាយចិត្ត គឺទង្វើខុសឆ្គងរបស់មន្ត្រីគណបក្សមួយចំនួន ដែលនោះខ្ញុំអំពាវនាវចំពោះមន្ត្រីគណបក្សទាំងអស់ ចូលធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះ យើងគឺ «ជាអ្នកបម្រើដោយស្មោះត្រង់ របស់ប្រជាជនមិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ»។

ទន្ទឹងនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំ គ្រប់គ្រងប្រទេសជាតិប្រកបដោយភាពជ័យជ័យ ដោយរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានការពារយ៉ាងរឹងមាំ។ ហើយគណបក្សប្រជាជនកម្ពុជា ជាតំណាងប្រជាពលរដ្ឋដ៏បរិសុទ្ធ ជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកប្រជាជន គឺជាកត្តាសម្រេចនៃជ័យជម្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ ទាំងក្នុងដំណាក់កាលតស៊ូរំដោះជាតិ ក៏ដូចនៅក្នុងដំណាក់កាលនៃការកាន់អំណាចដឹកនាំប្រទេសរបស់គណបក្ស។ បើប្រជាជនមិនគាំទ្រ មិនចូលរួម មិនជឿលើការដឹកនាំរបស់គណបក្ស នោះគឺគ្មានភារកិច្ចណាដែលគណបក្សអាចសម្រេចបានឡើយ។

បន្ថែមពីនេះ សម្ដេចតេជោ ប្រធានគណបក្ស បានណែនាំដល់គ្រប់អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ ត្រូវតែផ្សារភ្ជាប់ជាមួយប្រជាជន ធ្វើបង្អែកឱ្យប្រជាជន ដើម្បីដោះស្រាយនូវសំណូមពរ និងការលំបាកនានារបស់ប្រជាជនផង និងបំផុសប្រជាជន ចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សផង។

សម្ដេចតេជោ ហ៊ុន សែន សែន បានលើកឡើងពីភាពត្រឹមត្រូវខាងនយោបាយទាំងយុទ្ធសាស្ត្រ និងទាំងយុទ្ធវិធី ដែលបានទាញឱ្យគណបក្សប្រជាជនកម្ពុជា តែងធានាបាននូវជោគជ័យជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងថា នយោបាយរបស់គណបក្ស មិនឆ្វេង មិនស្តាំ មិនបាត់ម្ចាស់ការ គឺមានភាពប្រាកដជាក់ស្តែង ទោះត្រូវប្រឈមទៅនឹងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បើគ្មានភាពត្រឹមត្រូវខាងនយោបាយ ការដឹកនាំនឹងត្រូវបរាជ័យជាមិនខាន។  

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាកបំផុត ឈានពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាងធំធេងចំពោះការឋិតថេរគង់វង្ស និងការរីកចម្រើនរបស់ជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.