ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី30 (RBC-30) ធ្វើការសម្រេច

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី30 (RBC-30) ធ្វើការសម្រេច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី30 (RBC-30) ធ្វើការសម្រេច

(កម្ពុជា-ថៃ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ កម្ពុជា និងឧត្តមសេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នាយសេនាធិការ កងទ័ពភូមិភាគទី១  នៃព្រះរាជាណាចក្រថៃឡង់ដ៏ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ កម្ពុជា ជាមួយនឹង កងទ័ពភូមិភាគទី១ ថៃ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូន សហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី៣០ (RBC-30) ធ្វើការសម្រេច ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំ សណ្ឋាគារ Krungsri River ខេត្តព្រះនគរស្រីអយុធ្យា ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយក នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលមានការពាក់ព័ន្ធ ខេត្តជាប់ព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ។

សម្រាប់កិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃនេះ គឺដើម្បីពិភាក្សាលើកកម្ពស់វិស័យសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ឱ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម ក្នុងការកែសម្រួល ការអភិវឌ្ឍន៍លើវិស័យផ្សេងៗ និងការរិតចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នកងទ័ព ស្ថាប័នស៊ីវិល នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ដែលជាគុណប្រយោជន៍ សម្រាប់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ  ក្នុងភូមិសាស្រ្តទទួលខុសត្រូវ រវាងយោធភូមិភាគទី៥ ជាមួយនឹងកងទ័ពភូមិភាគទី១ ថៃ។

ជាមួយគ្នានោះ កិច្ចប្រជុំនេះ គឺសម្រាប់ដាក់ជូន សហប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី៣០ (RBC-30) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្រេច ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈិតសៈនុផុង រ៉តស៊ីរិ មេបញ្ជាការកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃឡង់ដ៏ នៅសាលប្រជុំសណ្ឋាគារ Krungsri River ខេត្តព្រះនគរស្រីអយុធ្យា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត ឱ្យកាន់តែល្អទ្វេឡើង ព្រមទាំងដោះស្រាយនូវរាល់បញ្ហា តាមតំបន់ព្រំដែនរួមគ្នាឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញគោលនយោបាយ ការដោះស្រាយបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតីភាពប្រសើរឡើង ដោយត្រូវរៀបចំកម្មវិធីប្រជុំប្តូរវេនគ្នា ក្នុង១ឆ្នាំម្តង ធ្វើជាម្ចាស់ផ្ទះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.