ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង, លោក វិជ្ជៈ ហានឧត្តម ឡើងជាប្រធានថ្មី

ប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង, លោក វិជ្ជៈ ហានឧត្តម ឡើងជាប្រធានថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ ប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង, លោក វិជ្ជ: ហានឧត្តម អនុប្រធានមន្ទីរពេទ្យខេត្ត ឡើងជាប្រធានថ្មីជំនួសលោកវិជ្ជ: កាក់សិលា ត្រូវបានផ្លាស់ទៅការិយាល័យប្រតិបត្តិក្រុងបាត់ដំបង និងលោកវិជ្ជ: គឹម សាផាន្នភិរម្យ ជាអនុប្រធានមន្ទីរថ្មី និងដាក់ទណ្ឌកម្មស្តីបន្ទោសមិនតម្លើងថ្នាក់ក្នុងឆ្នាំ២០២៤ ចំនួន៧រូប និងបណ្តេញចោលបុគ្គលិកជួលជំនួយការគ្រូពេទ្យម្នាក់ជាបន្ទាន់។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត, ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត,ថ្នាក់ដឹកនាំ មន្រ្តីបុគ្គ លិក គ្រូពេទ្យ ក្នុងមន្ទីរពេទ្យក្នុងរចនាសម្ព័ន្ធមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងជាច្រើននាក់ចូលរួមផងដែរ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តដោយបានបញ្ជាក់ពីវឌ្ឍនភាពក្នុងវិស័យសុខាភិបាលមានការរីកចម្រើន ពីថ្នាក់ខេត្តដល់ថ្នាក់ស្រុកប្រតិបត្តិ មណ្ឌលសុខភាព នានា ក្នុងខេត្តបាត់ដំបងមានការរីកចម្រើនរួចមក។

លោក ស៊ន រតនា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបានឡើងអានដិកាខេត្តស្តីពីការតែងតាំង ប្រធាន អនុប្រធានថ្មី និងការដាក់ទណ្ឌកម្ម វិន័យលើ គ្រូពេទ្យចំនួន៧រូប និងបណ្តេញចេញបុគ្គលិកជួលម្នាក់ចាប់ពីពេលនេះតទៅ។

លោកវិជ្ជ: ហាន ឧត្តម ប្រធានមន្ទីរពេទ្យទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្ត ដោយខិតខំបម្រើការដែលថ្នាក់លើបានប្រគល់ឲ្យ ដោយត្រូវនាំគ្នាគោរពវិជ្ជាជីវ:ជាគ្រូពេទ្យ និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងបន្តដឹកនាំការងារក្នុងមន្ទីរពេទ្យ ជម្រុញបណ្តុះបណ្តាលជំនាញឯកទេសដល់មន្រ្តីបន្ថែមទៀតដើម្បីយកមកអនុវត្តការងារឲ្យបានល្អកាន់តែប្រសើឡើង។

លោក សុខ លូ បានថ្លែងអំណរគុណដល់លោកវិជ្ជ: កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តចាស់ ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្ត ខិតខំបម្រើការងារក្នុងតួនាទីរបស់លោកជាថ្នាក់ដឹកនាំ ដែលមានស្នាដៃល្អនិងមានភាពរីកចម្រើនខ្លាំងដល់បច្ចុប្បន្ន។

លោកបានបន្តថា ការដាក់ទណ្ឌកម្មដល់គ្រូពេទ្យទាំងអស់នេះ ជាការស្តីបន្ទោសក្នុងកំណត់ហេតុផ្ទាល់ខ្លួន និង ផ្អាកការឡើងថ្នាក់២ឆ្នាំជារឿងធម្មតាគឺធ្វើទៅតាមច្បាប់តាមលក្ខន្តិក:មន្រ្តីរាជការស៊ីវិល ប៉ុណ្ណោះ ។

លោកក៏បានលើកឡើងថា បើយើងគិតថា រឿងតូចក៏មិនតូច រឿងធំពេកក៏មិនធំដែរ ។ ដោយឡែកការខុសឆ្គងការងារវិជ្ជាជីវ:នេះក៏ជារឿងសំខាន់ តែងតែមានខុស ឬ ត្រូវ មានជារឿងធម្មតាទេ។ បើមន្រ្តីណាបានទទួលរងការវិន័យនេះហើយ បើចង់សុំឈប់ធ្វើការងាររដ្ឋហើយទៅបើកអាជីវកម្មឯកជន (Clinic) ក៏រិតតែមិនអនុញ្ញាតបានទៀតផង។

លោកអភិបាលខេត្ត ក៏បានលើកការសរសើរដល់មន្រ្តី បុគ្គលិក គ្រូពេទ្យ យើង បានកែប្រែអំពីវិជ្ជាជីវ: គឺបានល្អប្រសើរជាងពីមុន ចំណេះជំនាញគ្រូពេទ្យខ្មែរយើងឥឡូវនេះ មានការរីកចម្រើនច្រើនខ្លាំង មិនចាញ់គ្រូពេទ្យនៅបរទេសឡើយ។ លើសពីនេះ ក្រោយពីជំនាន់មុនៗគ្រូពេទ្យនៅស្រុកខ្មែរបច្ចុប្បន្ន បានរៀនសូត្របានច្រើន ធនធានមនុស្សក៏មានកាន់តែច្រើន ហើយមន្ទីរពេទ្យបង្អែកខេត្ត ស្រុកប្រតិបត្តិនានា មណ្ឌលសុខភាពនៅតាមបណ្តាស្រុក ឃុំ ក៏មានច្រើនដែរ។

លោកបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តសន្យាជួយពង្រឹងកិច្ចការសុខាភិបាលខេត្តយើងសូមឲ្យមន្ទីរពេទ្យ ដែលមាន មន្រ្តី បុគ្គលិក ក្នុងវិស័យសុខាភិបាលយើងនេះត្រូវពង្រឹងសមត្ថភាពរបស់ខ្លួននិងបន្តមានសាមគ្គីភាពគ្នា សាមគ្គីផ្ទៃក្នុងឲ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋយើងកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវ:របស់ខ្លួនឲ្យបានសមរម្យរស់រាយរាក់ទាក់ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.