ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

អាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដូចភ្លៀងរលឹម!

អាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដូចភ្លៀងរលឹម!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដូចភ្លៀងរលឹម!

ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យបានតឹងរឹងបំផុតដោយមិនមានការលើកលែង ជាក់ស្តែងបន្ទាប់ពី បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន៥៦នាក់នាយប់ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៤ ដោយធ្វើការអប់រំនិងបញ្ជូនទៅតុលាការមួយចំនួនផងនោះ នៅថ្ងៃទី ២៣-២៤ ខែមិថុនា ឆ្នាំ២០២៤ មានក្មេងទំនើង ០៣ក្រុមផ្សេងទៀត សរុប ១៦នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបន្ថែម ក្នុងនោះរួមមាន ក្រុម DB (Date Boy) ចំនួន ០៨នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ក្រុម DP (Doun Penh) ចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួននៅចំណុចភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងក្រុមសិស្សសាលា ចំនួន០៤នាក់ ដែលកំពុងប្រមូលផ្ដុំគ្នាជក់បារីអេឡិចត្រូនិច(វ៉េប) ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួន នៅចំណុចមាត់ព្រែករំដោះទឹក ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានអំពាវនាវ ជាថ្មីម្តងទៀត សូមអាណាព្យាបាល ដែលធ្លាប់តែបណ្តោយឲ្យកូនក្លាយជាទំនើងទាំងអស់ សូមចូលរួមយកចិត្តទុកដាក់អប់រំកូន និងតាមដានកូន ឲ្យបានហ្មត់ចត់បំផុត រីឯក្មួយៗដែលបានចូលរួមក្នុងក្រុមក្មេងទំនើងកន្លងមក ឆាប់កែខ្លួនជាបន្ទាន់ ជាពិសេសក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សា សូមប្រឹងប្រែងរៀនសូត្រ កុំទំនើងតាមគ្នា គេចម៉ោងរៀនទៅជួបជុំផឹកស្រា លេងល្បែង ជក់គ្រឿងញៀន ជក់កញ្ឆា ជក់បារី ជក់វ៉ែប ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ប៉ះពាល់ដល់ការចងចាំ បង្កជាជំងឺថប់អារម្មណ៍ បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បំផ្លាញអនាគតខ្លួនឯង។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.