ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រកាសចុះចេញពីតំណែង បើករណីជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬជាប់ពីបីឆ្នាំចេញមកវិញ ដូចការបំភ្លៃរបស់បណ្តាញសង្គមមួយចំនួន 

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រកាសចុះចេញពីតំណែង បើករណីជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬជាប់ពីបីឆ្នាំចេញមកវិញ ដូចការបំភ្លៃរបស់បណ្តាញសង្គមមួយចំនួន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសធានាថា លោកនឹងចុះចេញពីតំណែង ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ភ្លាមៗតែម្ដង ប្រសិនបើករណីជនល្មើស ស្រី ស៉ីណា ដែលបានបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារពីបីឆ្នាំហើយចេញមកវិញ ដូចបណ្តាញសង្គមមួយចំនួនបានបំភ្លៃមែន។

ការប្រកាសខ្លាំងៗបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបើឈ្មោះ (ស្រី ស៉ីណា) មិនត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ដោយអំពើបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ ឬក៏អ្នកនេះ ជាប់ពន្ធនាគារត្រឹមតែ២ឬ៣ឆ្នាំ សម្រាប់ការបាញ់ប្រហារដ៏សាហាវបែបនេះ ខ្ញុំក៏ប្រហែលជាមិនធ្វើការ ក្នុងវិស័យច្បាប់ និងយុត្ដិធម៌ទៀតនោះទេ»។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់ច្បាស់ៗថា បើសិនជាជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬក៏ត្រូវបានកាត់ទោស ជាប់ត្រឹមតែ២ឬ៣ឆ្នាំចេញមកវិញ លោកជាអ្នកទទួលខុសត្រូវមុនគេ ហើយលោកនឹងដើរចេញឈប់ធ្វើការងារ។

អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមានបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងសំណុំរឿង ២ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ថនឹងករណីបាញ់សម្លាប់មនុស្ស២នាក់ ជាគូដណ្តឹងនឹងគ្នា និងបាញ់មនុស្ស២នាក់ទៀតឱ្យរបួស។

ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងនោះជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ (ស្លាប់), ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ (ស្លាប់), សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួស) និង ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដោយឡែក ខ្មាន់កាំភ្លើងដែលពេលនោះមានគោរមងារជាឧកញ៉ាឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានប្រកាសស្នើមិនឱ្យមានការស្រូបទោសចំពោះករណី ឧក្រិដ្ឋជនស្រី ស៊ីណានេះផងដែរ ព្រមទាំងបានបញ្ជាក់ថា នឹងដាក់បញ្ចូលជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសនោះទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.