ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាព ចំពោះអតីតយុទ្ធជន ដែលធ្លាប់វាយប្រហារគ្នា ក្នុងជំនាន់សង្គ្រាម មករស់នៅក្នុងភូមិជាមួយគ្នា 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាព ចំពោះអតីតយុទ្ធជន ដែលធ្លាប់វាយប្រហារគ្នា ក្នុងជំនាន់សង្គ្រាម មករស់នៅក្នុងភូមិជាមួយគ្នា 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញមោទនភាពចំពោះអតីតយុទ្ធជន ដែលធ្លាប់វាយប្រហារគ្នា ក្នុងជំនាន់សង្គ្រាម ហើយពេលនេះ អាចមករស់នៅក្នុងភូមិជាមួយគ្នា ផ្ទះក្បែរគ្នា។

ការបង្ហាញមោទនភាពបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមោទនភាព មិនត្រឹមតែរៀបចំផ្ទះ ដើម្បីជួយនោះទេ ប៉ុន្តែបង្កើតភូមិមួយ ភូមិសន្តិភាព ដែលអតីតខ្មែរយើង ដែលធ្លាប់កាប់ចាក់គ្នា មកអង្គុយជាមួយគ្នា ជាអ្នកផ្ទះភូមិផងជាមួយគ្នា បង្កើតភូមិថ្មី នេះជាមោទនភាពជាតិ របស់យើង»។

ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអរគុណចំពោះក្រុមការងារ ជាពិសេសលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការនេះ ត្រូវបន្តធ្វើ ហើយរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយច្រើនណាស់ ការគិតគូរពី ប.ស.ស សម្រាប់អតីតយុទ្ធជន ហើយគ្រួសារអតីតយុទ្ធជនខ្លះ ក៏មានប័ណ្ណក្រីក្រមួយចំនួន ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏កំពុងគិតគូរក្របខ័ណ្ឌចំនួនទៀត ដើម្បីគិតគូរបន្ថែម។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឱកាសដឹកនាំបន្ត ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន, អតីតមន្ត្រីរាជការ នៅតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្ដបន្ទាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល ទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.