ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ចោប្លន់ប្រេីកាំបិតកាប់ដោយកាំបិតផ្គាក់យកម៉ូតូ នៅត្រង់ចំណុច ជិតSNបឹងកំសាន្តស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

ចោប្លន់ប្រេីកាំបិតកាប់ដោយកាំបិតផ្គាក់យកម៉ូតូ នៅត្រង់ចំណុច ជិតSNបឹងកំសាន្តស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តរតនគិរី,÷ បេីយោងតាមរបាយការណ៍ ÷សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

÷កម្លាំងជំនាញព្រហ្មទណ្ឌ ក្រុងបានលុង ទទួលបណ្ដឹងរាយការណ៍ពីឈ្មោះ សូសព្ទ វាសនា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៤០នាទី ថាមានករណី លួចមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិតផ្គាក់យកម៉ូតូ) នៅត្រង់ចំណុច ជិតSNបឹងកំសាន្តស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្រោយពីទទួលបណ្ដឹង រាយការណ៍ពាក់ពន្ធ័ករណីខាងលើភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍បឹងកន្សែង សហការជាមួយ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះទៅដល់កន្លែងកើតហេតុ និងបាន ធ្វើការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅផ្ទះសំណាក់មួយ កន្លែងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង២០ នាទី ព្រមទាំងធ្វើការប្រគល់-ទទួលជនសង្ស័យចំនួន ០៣នាក់ យកមកសាកសួរនៅ អធិការដ្ឋាននគរបាលក្រុង បានលុង ពាក់ពន្ធ័ករណីហេតុខាងលើ លុះរហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង២៧ នាទី កម្លាំងជំនាញព្រហ្មក្រុងបានលុង និងកម្លាំងនគរបាលប៉ុស្តិ៍ឡាបានសៀក សហជាមួយកម្លាំងជំនាញព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួកចំនួន ០១នាក់បន្ថែមទៀត ។ ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងខេត្តរតនគិរី តាមរយៈទូរសព្ទលេខ ០៨៨ ៨១១ ០២ ៧១ យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម៖
១-ជនសង្ស័យឈ្មោះ គង់ ទីន ហៅ ទី ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅ សព្វថ្ងៃភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។
២-ជនសង្ស័យឈ្មោះ លី លាងហេង ហៅ ហេង ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅសព្វថ្ងៃភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។
៣-ជនសង្ស័យឈ្មោះ មុំ សីហៈ ហៅ ចាំង ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរលំនៅសព្វថ្ងៃភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។
៤-ជនសង្ស័យឈ្មោះ កែម សិលា ហៅ ឡា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទី លំនៅសព្វថ្ងៃភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.