ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ចោរចូល គាស់ផ្ទះលួច សម្ភារះ ស្ត្រីមេម៉ាយ ដែលខ្លួនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

ចោរចូល គាស់ផ្ទះលួច សម្ភារះ ស្ត្រីមេម៉ាយ ដែលខ្លួនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចោរចូល គាស់ផ្ទះលួច សម្ភារះ ស្ត្រីមេម៉ាយ ដែលខ្លួនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ÷ស្រ្តីមេម៉ាយវ័យចំណាស់ មានជំងឺប្រចាំកាយម្នាក់ ត្រូវបានចោរចូលគាស់ជញ្ជាំងផ្ទះ(ស័ង្កសី) លួចយកសម្ភារ:ផ្ទះបាយអស់ខ្ទេចខ្ទី ខណ:ដែលគាត់ចេញទៅស្នាក់នៅព្យាបាលជំងឺឯផ្ទះកូនរបស់ខ្លួនឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អស់រយ:ពេលជាង១ខែ លុះពេលត្រឡប់មកដល់ផ្ទះវិញ គាត់ក្រឡេកឃើញជញ្ជាំងស័ង្កសីផ្ទះរបើក ដោយមានការសង្ស័យ ក៏ចាក់សោចូលទៅមើល ទើបដឹងថា ត្រូវចោរ ចូលគាស់ដើម្បីលួចសម្ភារ:តែម្តង។
ហេតុការណ៍បង្កឱ្យមានការភ្ញាកផ្អើលនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយទទួលរងបាត់បង់សម្ភារ:ផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រា អង្ករ គ្រឿងទេសធ្វើម្ហូប សម្លៀកបំពាក់ និងសម្ភារ:ផ្សេងៗ ជាច្រើនទៀត គិតជាទឹកប្រាក់ជិត១០០០ដុល្លារ។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ស្រ្តីមេម៉ាយវ័យចំណាស់ មានឈ្មោះ ទី វន្នី អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិខាងលើ មានកូនចំនួន៤នាក់ (ប្រុស២ ស្រី២) មានគ្រួសារទាំងអស់ រស់នៅតាមខេត្តផ្សេងៗ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ស្រ្តីមេម៉ាយខាងលើ បានទៅសម្រាកព្យាបាលជំងឺនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនម្នាក់ឯង អស់រយ:ពេល៣ថ្ងៃ លុះកូនស្រីរស់នៅឯក្រុងប៉ោយប៉ែតដឹងដំណឹងម្តាយឈឺ ក៏ប្រាប់ឱ្យទៅសម្រាកព្យាបាលនៅឯផ្ទះរបស់ខ្លួន ព្រោះមានអ្នកមើលថែទាំ។ ក្រោយពេលគាត់ចេញទៅដេកព្យាបាលនៅផ្ទះកូនបានធូរស្បើយគ្រាន់បើ ក៏នឹកផ្ទះ រួចត្រឡប់មកវិញ។ តែគាត់ក៏តែងតែផ្តាំផ្ញើអ្នកជិតខាង និងកូនម្នាក់ រស់នៅក្បែរនោះឱ្យឧស្សាហ៍ដើរទៅអើតមើលជារឿយៗផងដែរ តែគ្មានឃើញអ្វីប្លែកនោះទេ។ ស្រាប់តែពេលគាត់ចុះពីលើរថយន្ត ដើរតម្រង់ទៅក្បែរជញ្ជាំងផ្ទះ ក៏ឃើញស័ង្កសីរបើក នោះគាត់គិតថា ប្រហែលមានអ្នកណាលួចគាស់ រួចគាត់ក៏ចាក់សោរទ្វារផ្ទះចូលទៅមើលខាងក្នុងផ្ទះ ឃើញអ្វីៗ នៅរាយប៉ាយ ទើបដឹងថា ត្រូវបានគេលួចយករបស់របរអស់តែម្តង។
ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះខាងលើ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បយ៉ាខា ដើម្បីធ្វើកំណត់ហេតុ និងតាមស៊ើបអង្កេត ដើម្បីចាប់ជនសង្ស័យយកមកអនុវត្តតាមផ្លូវច្បាប់។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការភ័យខ្លាចរអារយ៉ាងខ្លាំង ខណ:ដែលនៅដើមខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវបានចោរគាស់ផ្ទះអស់ចំនួន៣កន្លែង ដោយលួចយកសម្ភារ:ផ្សេងៗ អស់ជាច្រើន ដែលធ្វើឱ្យពួកគាត់ដេកមិនលក់បក់មិនល្ហើយ ក៏មិនហ៊ានចេញទៅធ្វើការនៅកន្លែងណាឆ្ងាយពីផ្ទះឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.