ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ជនជាតិខ្មែរម្នាក់ដែលដឹកបារីគេចពន្ធ ៩០០ សុងចូលក្នុងប្រទេសថៃត្រូវបានទាហានថៃឃាត់ខ្លួន ប្រទេសថៃ

ជនជាតិខ្មែរម្នាក់ដែលដឹកបារីគេចពន្ធ ៩០០ សុងចូលក្នុងប្រទេសថៃត្រូវបានទាហានថៃឃាត់ខ្លួន ប្រទេសថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនជាតិខ្មែរម្នាក់ដែលដឹកបារីគេចពន្ធ ៩០០ សុងចូលក្នុងប្រទេសថៃត្រូវបានទាហានថៃឃាត់ខ្លួន
ប្រទេសថៃ
 ទាហានថៃឃាត់ខ្លួនជនជាតិខ្មែរម្នាក់ដែលទំនងជាមានមុខរបររកស៊ីនាំបារីឆ្លងដែនគេចពន្ធពីកម្ពុជាទៅក្នុងប្រទេសថៃត្រូវបានយោធាថៃឃាត់ខ្លួននៅក្បែរព្រំដែនរួមជាមួយនឹងវត្ថុតាងជាច្រើន ខណៈដែលជនជាតិខ្មែររូបនេះកំពុងបើកបររថយន្តចូលទៅក្នុងទឹកដីថៃព្រមទាំងដាច់ទំនិញគេចពន្ធខុសច្បាប់ថែមទៀតផង។ហេតុការណ៍នេះគឺបានកើតឡើងកាលពីរសៀលថ្ងៃទី  ខែមិថុនា ឆ្នាំ២០២៤ ដែលប្រតិបត្តិការឡើងដោយកម្លាំងយោធាការពារខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា លេខ ១៣ដោយបានធ្វើការល្បាតដល់ចំណុចខៅឌីន ស្ថិតក្នុងឃុំក្លងហាត ស្រុកក្លងហាត ខេត្តស្រះកែវ ប្រឈមជាមួយនឹងច្រកអន្តរជាតិគីឡូ ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។នៅពេលនោះកម្លាំងល្បាតបានប្រទះឃើញរថយន្តមួយគ្រឿងកំពុងបើកបរឆ្ពោះចូលទៅក្នុងទឹកដីថៃ។ភ្លាមៗនោះដែរដោយមានការសង្ស័យកម្លាំងបានធ្វើការឃាត់រថយន្តដើម្បីត្រួតពិនិត្យដែលរថយន្តនោះបើកបរដោយឈ្មោះ ផូ សាឈឿត ភេទប្រុស អាយុ ២៧ ឆ្នាំ ជាជនជាតិខ្មែរ ។នៅពេលនោះសមត្ថកិច្ចថៃបានត្រួតពិនិត្យទាំងក្នុងរថយន្ត និង គូទរថយន្ត គឺប្រទះឃើញមានបារីដែលមិនបានបង់ពន្ធត្រឹមត្រូវ ចំនួនពីរប្រភេទ គឺម៉ាក CAPITAL និង CANYON សរុបមានចំនួន ៩០០ សុង ស្មើហ្នឹង ៩.០០០ កញ្ចប់ ដែលនៅពេលនោះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងព្រមទាំងបានឃាត់ខ្លួន ជនជាតិខ្មែររូបនោះបញ្ជូនទៅឲ្យអង្គភាពគយប្រចាំខេត្តស្រះកែវ ដើម្បីវិនិច្ឆ័យតាមផ្លូវច្បាប់៕ របាយការណ៍(៩៥)។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.