ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ពេលចាប់ផ្ដើមសាងសង់អគាររដ្ឋបាលក្រុងអរិយក្សត្រ, អភិបាលខេត្តកណ្ដាលជំរុញឲ្យមានការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលនានាឲ្យបានទំនើប និងស្អាតស្អំ

ពេលចាប់ផ្ដើមសាងសង់អគាររដ្ឋបាលក្រុងអរិយក្សត្រ, អភិបាលខេត្តកណ្ដាលជំរុញឲ្យមានការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលនានាឲ្យបានទំនើប និងស្អាតស្អំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ ក្រោយប្រកាសបង្កើតរដ្ឋបាលក្រុងអរិយក្សត្រនាពេលកន្លងទៅរួចមក, អគាររដ្ឋបាលក្រុង ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាល អគារសាលប្រជុំ និងអគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុងអរិយក្សត្រ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

អគាររដ្ឋបាលក្រុងអរិយក្សត្រ មានទំហំ២៨.២០ម៉ែត្រx១៣.២០ម៉ែត្រ កម្ពស់២ជាន់, អគារសាលប្រជុំ ទំហំ ២០.៥០ម៉ែត្រ x ១៩.៤៥ ម៉ែត្រ កម្ពស់១១.៥២ម៉ែត្រ, អគារការិយាល័យច្រកចេញចូលតែមួយ ទំហំ ២០.២០ម៉ែត្រ X១៥.១០ ម៉ែត្រ កំពស់ ៦ ម៉ែត្រ របស់រដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅភូមិទួលមាស សង្កាត់ អរិយក្សត្រ ក្រុងអរិយក្សត្រ។

លោកអភិបាលខេត្តកណ្ដាល បានជំរុញដល់រដ្ឋបាលក្រុង សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា អោយបានទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជារដ្ឋបាល បម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។

ជាមួយគ្នានេះ ក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈរូបណាដែល បំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ »។

លោកអភិបាលខេត្តបន្តថា ការបើកការរដ្ឋានសាងសង់ អគាររដ្ឋបាល, អគារសាលប្រជុំ និង អគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុងអរិយក្សត្រ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយ និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវិស័យរដ្ឋបាល សេដ្ឋកិច្ច-សង្គម មានការវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយអគាររដ្ឋបាល អគារសាលប្រជុំ និងអគារការិយាល័យច្រកចេញចូលតែមួយ គឺជាគម្រោងអាទិភាព ឆ្លើយតបទៅនឹងតម្រូវ ការចាំបាច់របស់រដ្ឋបាលក្រុង ដែលជាទីកន្លែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ផ្នែក គ្រប់ថ្នាក់ បំពេញការងារ ផ្តល់នូវពុទ្ធិ ផ្តល់សេវា ប្រកបដោយសោភ័ណ្ឌភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត។ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា៖ ពិសេស សកម្មភាព លួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.