ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងអាជីវកម្មបូមខ្សាច់ក្រោយសាលារៀនបឋមសិក្សាដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដែលបង្កខូចផ្លូវយ៉ាងខ្លាំង

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងអាជីវកម្មបូមខ្សាច់ក្រោយសាលារៀនបឋមសិក្សាដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដែលបង្កខូចផ្លូវយ៉ាងខ្លាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដែលបានធ្វើការឡាយផ្ទាល់ ដែលមានខ្លឹមសារថា៖ អាជីវកម្មបូមខ្សាច់ក្រោយសាលារៀនបឋមសិក្សាដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឡានដឹកបង្កខូចផ្លូវយ៉ាងខ្លាំង។

ក្នុងសេចក្តីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទើបនឹងទទួលបាន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម របស់គណនីហ្វេសបុកផេកឈ្មោះ PKN-hotnews បានធ្វើការឡាយផ្ទាល់ដែលមានខ្លឹមសារថា៖ អាជីវកម្មបូមខ្សាច់ក្រោយសាលារៀនបឋមសិក្សាដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឡានដឹកបង្កខូចផ្លូវយ៉ាងខ្លាំង។ បងប្អូនប្រជាពលរដ្ឋពិបាកក្នុង ការធ្វើដំណើរ។

សេចក្តីបំភ្លឺព័ត៌មាននោះបន្តថា ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា ការឡាយវីដេអូរបស់គណនីហ្វេសបុកផេកឈ្មោះ PKN-hotnews គឺជាការផ្សព្វផ្សាយបំភ្លើសខុសពីការពិតជាក់ស្តែង គ្មានមូលដ្ឋានច្បាស់លាស់ និងជាអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ដែលរដ្ឋបាលខេត្តសូមបញ្ជាក់ដូចតទៅ៖

*ទី១៖ វីដេអូដែលគណនីហ្វេសបុកផេក PKN-hotnews បានឡាយផ្ទាល់ គឺជាការថតរូបយកកំណាត់ផ្លូវ នៅក្នុងការដ្ឋានអាជីវកម្មខ្សាច់ ដែលជាផ្លូវឯកជនប៉ុណ្ណោះ មិនមែនជាផ្លូវប្រជាពលរដ្ឋប្រើប្រាស់ ដូចការផ្សាយឡើយ ហើយនៅក្នុងវីដេអូនោះ ក៏ពុំឃើញមានលំនៅឋានរបស់ប្រជាពលរដ្ឋនៅតាមកំណាត់ផ្លូវនេះដែរ។

*ទី២៖ ទីតាំងអាជីវកម្មនេះ ជាទីតាំងមានអាជ្ញាបណ្ណត្រឹមត្រូវ និងមានការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ទីតាំងយ៉ាងហ្មត់ចត់ ពីជំនាញមានសមត្ថកិច្ច មុននឹងដាក់ឱ្យដំណើរការប្រតិបត្តិការធនធានរ៉ែ។

*ទី៣៖ គណនីហ្វេសបុកផេក PKN-hotnews ធ្វើការឡាយផ្ទាល់នេះ គឺជាការបង្កើតឡើង ក្នុងគោលបំណង ស្វែងរកផលប្រយោជន៍តែប៉ុណ្ណោះ ហើយការផ្សាយពិតជាគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានការ ស្វែងយល់ទាល់តែសោះ សូម្បីទីតាំងបែជាបរិយាយថា ជាផ្លូវជាតិលេខ៥៥ ហើយឈ្មោះប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត ក៏មិនស្គាល់ឈ្មោះផងដែរ បែរជាយកឈ្មោះអ្នកផ្សេង ដែលមិនមែនជាប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត មកប្រើប្រាស់ទៅវិញ។

ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធ ចំពោះការផ្សាយដែលមានចរិត មូលបង្កាច់ បង្អួចកិត្តិយស សេចក្តីថ្លៃថ្នូមន្ត្រីរាជការសាធារណៈរបស់ខេត្តពោធិ៍សាត់ ពិសេសលោកអភិបាលខេត្ត ដែលកំពុងមមារញឹក ក្នុងការដឹកនាំបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងខេត្តផង និងខិតខំដោះស្រាយសំណើ សំណូមពរ របស់ប្រជាពលរដ្ឋផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.