ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួលតែលើសមិទ្ធផលអ្នកជំនាន់មុនខំកសាង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួលតែលើសមិទ្ធផលអ្នកជំនាន់មុនខំកសាង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួលតែលើសមិទ្ធផលអ្នកជំនាន់មុនខំកសាង

ពីវេទិកាអធិបតីនៃពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្ដី ហៅវត្តអន្លង់ទ្រា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តយុវជន និងសិស្សានុសិស្ស បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងមនុញ្ញផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងកសាង និងបន្សល់ទុក ដោយថ្នាក់ដឹកនាំ និងចាស់ទុំជំនាន់មុន រាប់ទាំងឪពុកម្ដាយ និងបុព្វការីជន ដែលបានធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ មានភាពប្រសើរឡើងដូចសព្វថ្ងៃ។

យ៉ាងណាក៏ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាថ្នាក់ដឹកនាំបន្តវេនមួយរូប នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានរម្លឹកបន្ថែមថា ក្នុងនាមជាទំពាំងស្នងឬស្សី យុវជនមិនត្រូវផ្ដេកផ្ដួលសំងំសុខស្រួលតែជាមួយនឹងមនុញ្ញផលដែលកើតចេញពីការបន្សល់ទុករបស់អ្នកជំនាន់មុន ដោយភ្លេចគិតគូរពីការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងនោះឡើយ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សន្តិភាពដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បង្កើតឡើងនិងថែរក្សាមកដល់សព្វថ្ងៃ បានផ្ដល់ឱកាសគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ពង្រឹងសមត្ថភាព និងពង្រីកសក្ដានុពលនៃការអភិវឌ្ឍជីវភាព ដើម្បីធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ កាន់តែមានភាពរីកចម្រើន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យយុវជនសម្លឹងមើលគោលដៅអនាគតឱ្យហួសពីការប្រកួតប្រជែងត្រឹមតែកម្រិតក្នុងស្រុក ពីព្រោះក្នុងសម័យសាកលភាវូបនីយកម្ម និងឌីជីថលដ៏ជឿនលឿននេះ ទីផ្សារការងារវិស័យឯកជន មិនមានការប្រកាន់ជនជាតិណាមួយឡើយ ពោលគឺអ្នកមានសមត្ថភាព សុទ្ធតែអាចចល័តបំពេញការងារគ្រប់កន្លែង ហើយទទួលបានប្រាក់ខែខ្ពស់។ ភ្ជាប់នឹងការសិក្សាឆ្ពោះទៅគោលដៅការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តឱ្យយុវជនដែលនឹងបញ្ចប់ការសិក្សាថ្នាក់ទី១២ ត្រូវបន្តចូលរៀនថ្នាក់ឧត្តមសិក្សា ឬជំនាញណា ដែលខ្លួនមានចំណង់ចំណូលចិត្ត មិនត្រូវរៀនតាមគ្នា ឬតាមការជំរុញខុសពីនិស្ស័យខ្លួនឡើយ។

ក្នុងន័យនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាបអង្គពិធី និងយុវជនអំពីគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះក៏ដៅយកការពង្រឹងធនធានមនុស្សជាអាទិភាព។ ធនធានមនុស្ស បើតាមប្រមុខក្រសួងមហាផ្ទៃ ជាកត្តាគន្លឹះដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បានប្ដេជ្ញាចិត្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត បន្តពីរាជរដ្ឋាភិបាល នីតិកាលកន្លងទៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយផ្ដោតលើការពង្រឹងគុណភាពអប់រំទាំងថ្នាក់មូលដ្ឋាន ក្រោយឧត្តមសិក្សា ការផ្ដល់អាហារូបករណ៍ និងការពង្រីកទីផ្សារការងារជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.