ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោកបណ្ឌិត យង់ ពៅ៖ អ្នកព័ត៌មានត្រូវតែផ្សាយការពិត ប៉ុន្តែក៏មិនគួរផ្សាយទេ ប្រសិនបើព័ត៌មាននោះប៉ះពាល់ដល់កិត្តិយសជាតិ

លោកបណ្ឌិត យង់ ពៅ៖ អ្នកព័ត៌មានត្រូវតែផ្សាយការពិត ប៉ុន្តែក៏មិនគួរផ្សាយទេ ប្រសិនបើព័ត៌មាននោះប៉ះពាល់ដល់កិត្តិយសជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកព័ត៌មានត្រូវតែផ្សាយនូវព័ត៌មានពិត ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់ព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កិត្តិយសជាតិ មិនគួរផ្សាយនោះទេ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីបាឋកថាស្តីពី «ការវិវត្តនៃវិស័យច្បាប់នៅប្រទេសកម្ពុជាក្នុងសម័យទំនើប៖ ទិដ្ឋភាពប្រវត្តិសាស្ត្រ» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមដោយ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់គោលនយោបាយពាណិជ្ជកម្ម និងជាអនុប្រធានទី១ នៃគណៈកម្មាធិការកំណែទម្រង់ច្បាប់ ជាវាគ្មិនកិត្តិយសព្រមទាំងមានការចូលរួមសិស្ស-និស្សិតជាច្រើននាក់ផងដែរ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មានត្រូវតែផ្សាយនូវព័ត៌មានពិត ប៉ុន្តែគ្រប់ហេតុការណ៍ពិតមិនត្រូវតែផ្សព្វផ្សាយនោះទេ កន្លែងខ្លះត្រូវតែទុកកិត្តិយសឲ្យជាតិផង កម្ពុជាមិនមែនជាកន្លែងធ្វើឃាតកម្មនោះទេ ប្រសិនបើយើងផ្សាយបែបនេះគេខ្លាចកម្ពុជាបើយើងធ្វើបែបនេះ»។ ដូច្នេះអ្នកព័ត៌មាន ត្រូវតែផ្សាយព័ត៌មានពិតគ្រប់ទិដ្ឋភាពដែលកើតនៅក្នុងសង្គមច្បាប់ប៉ុន្តែគ្រប់ព័ត៌មានពិតហេតុការណ៍ពិត មិនតម្រូវឲ្យផ្សាយទេ ប្រសិនបើប៉ះពាល់ដល់កិត្តិយសជាតិ ក្នុងឆាកអន្តរជាតិ។

លោកបណ្ឌិត យង់ ពៅ បានបន្តថា អ្នកសារព័ត៌មានអាជីពនិងអ្នកសារព័ត៌មាន MMO រួមទាំងបុគ្គលម្នាក់ៗ ដែលមាន facebook ផ្ទាល់ខ្លួននិងសូមជួយសង្គមខ្លួនឯងពិត ដែលត្រូវផ្សាយប៉ុន្តែហេតុការណ៍ គ្រប់ហេតុការណ៍ពិតមិនត្រូវតម្រូវឲ្យផ្សាយនោះទេទុកកិត្តិយសឲ្យជាតិផង។

បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ ក៏សំណូមពរដល់ព័ត៌មានអាជីព ក្រុម MMO និងព័ត៌មានពលរដ្ឋ គួរមកងាកធ្វើមាតិកាព័ត៌មានខ្លីៗពីផលិតផលជាតិ ឬការអប់រំ ឬគតិបណ្ឌិតវិញទើបល្អ ចំពោះជាតិយើង ដែលកំពុងរងនឹងវិបត្តិសេដ្ឋកិច្ចសកល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.