ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សកម្មភាពការងារសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២៤

សកម្មភាពការងារសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សកម្មភាពការងារសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២៤

នាល្ងាចថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ពីប្រទេសអូស្ត្រាលី បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យរយៈពេលមួយសប្ដាហ៍។ ទន្ទឹមនឹងការឯកភាពពង្រីកកិច្ចសហប្រតិបត្តិការកម្រិតនយោបាយជាមួយថ្នាក់ដឹកនាំអូស្ត្រាលី គណៈប្រតិភូបានទស្សនកិច្ចផ្ទាល់នៅទីតាំងមួយចំនួន ដើម្បីច្បិចយកបទពិសោធល្អៗនៃការអនុវត្តការងារជំនាញរបស់អង្គភាព និងមន្ត្រីអូស្ត្រាលី មកធ្វើជាធាតុចូលនៃកំណែទម្រង់ ពិសេសកិច្ចការអន្តោប្រវេសន៍។

នាព្រឹកថ្ងៃទី១៧ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានបន្តចូលរួមជូនដំណើរសម្ដេចធិបតី ដឹកនាំគណប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ឈានចូលថ្ងៃទី១៩ ខែមិថុនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់ថ្នាក់ ឈរលើមូលដ្ឋានមិនពង្រីកថែម ប៉ុន្តែច្របាច់បញ្ចូលរចនាសម្ព័ន្ធប្រហាក់ប្រហែល ស្របតាមគោលការណ៍ដឹកនាំសម្ដេចធិបតី។ រសៀលថ្ងៃដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍សម្ដេចធិបតី ពីប្រទេសសិង្ហបុរី។

នាព្រឹកថ្ងៃទី២០ មិថុនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញចូលរួមទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខួបលើកទី៤៧ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រារព្ធនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុននឹងអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ តាមប្រព័ន្ធហ្សូម នាពេលរសៀល។

បន្តមកដល់ថ្ងៃសុក្រទី២១ ខែមិថុនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំសំខាន់ៗ ចំនួន ៣ រួមមាន៖ កិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនការងារ និងលើកទិសដៅការងារបន្តរបស់ក្រុមប្រឹក្សានីតិកម្ម កិច្ចប្រជុំស្ដីពីវឌ្ឍនភាពអគ្គលេខាធិការដ្ឋាន និងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិ ដែលមានគោលបំណងធានានិរន្តរភាពការងារការគ្រប់គ្រង និងការលើកកម្ពស់សុខុមាលភាពមន្ត្រីនគរបាលជាតិកម្ពុជា ប្រកបដោយប្រសិទ្ធភាព។

ចំណែកនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ក្នុងវិទ្យាល័យ ហ៊ុន សែន ពានរោង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអញ្ជើញជាអធីបតីក្នុងពិធីកាត់ឬសីមាព្រះវិហារ និងឆ្លងក្លោងទ្វារក្នុងបរិវេណវត្តចំប៉ាសួស្ដី ហៅវត្តអន្លង់ទ្រា ស្ថិតក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.