ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន ជនអនាថា ក្មេងទំនើង ការជួញដូរមនុស្ស ការបង្ខិតបង្ខំពលកម្ម បរិស្ថាន និងចុះល្បាត ២៤ម៉ោង លើ២៤ម៉ោង

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន ជនអនាថា ក្មេងទំនើង ការជួញដូរមនុស្ស ការបង្ខិតបង្ខំពលកម្ម បរិស្ថាន និងចុះល្បាត ២៤ម៉ោង លើ២៤ម៉ោង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដាក់បទបញ្ជា ឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ទាំងអស់ ត្រូវចាត់កម្លាំងរបស់ខ្លួនចុះល្បាតតាមមូលដ្ឋាន ២៤ម៉ោង លើ២៤ម៉ោង និងត្រូវចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ជនអនាថា ក្មេងទំនើង ការជួញដូរមនុស្ស ការបង្ខិតបង្ខំពលកម្ម ជាមួយបរិស្ថានឱ្យមានប្រសិទ្ធភាព និងឲ្យបានតឹងរឹងជាប់ជាប្រចាំ ដើម្បីធានាឲ្យបានការការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងមូល។

បន្ថែមពីនេះ លោក ជិន ប៊ុនធឿន បានក្រើនរំលឹកនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញនូវវិធានការដ៏មុតស្រួចមួយ ចំពោះបញ្ហាគ្រឿងញៀន ដែលបានបញ្ជាឲ្យបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា បានប្រើប្រាស់គ្រឿងញៀន ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ សំដៅដល់ការលុបបំបាត់បាតុភាពក្នុងសង្គម ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ។

ការដាក់បទបញ្ជា និងការបញ្ជាក់បន្ថែមយ៉ាងហ្មត់ចត់របស់លោកអភិបាលខណ្ឌ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានខណ្ឌ ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ, តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យទាំង១១, លោកចៅសង្កាត់ទាំង៧, និងអង្គភាពពាក់ព័ន្ធ, ព្រមទាំងមន្ដ្រី សរុបចំនួន៣៩នាក់ ស្ថិតនៅសាលប្រជុំ (B) សាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានរាយការណ៍ការងារដល់កិច្ចប្រជុំ និងលើកឡើងផែនការត្រៀមរៀបចំកម្លាំងការពារសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលខាងមុខនេះ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់លើការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន»។

លោកអភិបាលរងខណ្ឌ ក៏បានជំរុញដល់មន្ត្រី ត្រូវចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ បង្កើនវេទិកាសាធារណៈយ៉ាងតិច២ដងក្នុង១ខែ ដោយផ្តោតលើបញ្ហាក្មេងទំនើង ជនអនាថា ការជួញដូរមនុស្ស បញ្ហាគ្រឿងញៀនជាមូលហេតុចំបង ដែលបង្កឲ្យបទល្មើសផ្សេងៗ មានភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ អសន្តិសុខក្នុងសង្គម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.