ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្តការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្តការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្តការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយតបនឹងគោលបំណងពង្រឹងធនធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងកិច្ចប្រជុំពិនិត្យឆ្លងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យថ្មីនេះ ក៏អនុលោមតាមព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ខណៈបច្ចុប្បន្ន នីតិវិធីស្នើសុំនិងការអនុញ្ញាតច្បាប់ឈប់សម្រាករបស់មន្រ្តីនគរបាលជាតិ អនុវត្តតាមសេចក្ដីណែនាំលេខ០០១ ដែលទើបចេញនាដើមឆ្នាំ២០២៤។ ប្រមុខក្រសួងមហាផ្ទៃ បានកោតសរសើរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក អគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងក្រុមការងារ ដែលខិតខំរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា កំណត់អំពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីធានានិរន្តរភាពការងារ ការគ្រប់គ្រង និងការលើកកម្ពស់សុខុមាលភាពមន្ត្រីនគរបាលជាតិកម្ពុជាប្រកបដោយប្រសិទ្ធភាព។ សេចក្ដីព្រាងនេះ មាន ៨ជំពូក និង ២១មាត្រា។ ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ជំពូកទី២ ចែងអំពីច្បាប់ឈប់ប្រចាំឆ្នាំ ជំពូកទី៣ ចែងអំពីច្បាប់ឈប់រយៈពេលខ្លី ជំពូកទី៤ ចែងអំពីច្បាប់ឈប់សម្រាកលំហែមាតុភាព ជំពូកទី៥ ចែងអំពីច្បាប់ឈប់សម្រាកព្យាបាលជំងឺ ជំពូកទី៦ ចែងអំពីច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន ជំពូកទី៧ ចែងអំពីសហវិធាននៃច្បាប់ឈប់គ្រប់ប្រភេទ និងជំពូកទី៨ ចែងអំពីអវសានប្បញ្ញត្តិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.