ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អាជ្ញាធរបញ្ជាក់ពីប្រវត្តដីរបស់លោកគង់ មង្គល​ និងសិទ្ធិ អាស្រ័យផល​ ក្រោយអនុក្រិត្យកាត់ឆ្វៀល

អាជ្ញាធរបញ្ជាក់ពីប្រវត្តដីរបស់លោកគង់ មង្គល​ និងសិទ្ធិ អាស្រ័យផល​ ក្រោយអនុក្រិត្យកាត់ឆ្វៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជ្ញាធរបញ្ជាក់ពីប្រវត្តដីរបស់លោកគង់ មង្គល​ និងសិទ្ធិ អាស្រ័យផល​ ក្រោយអនុក្រិត្យកាត់ឆ្វៀល

សៀមរាប÷អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប បាន បញ្ជាក់អំពីប្រវត្តដីរបស់លោកគង់​ មង្គល​ និងសិទ្ធិក្នុងការអាស្រ័យផល ក្រោយអនុក្រិត្យកាត់ឆ្វៀល ដើម្បីបញ្ជៀសការយល់ច្រឡំ ដល់អ្នកសារព័ត៌មានជាតិ។
.លោកក្អោប រ៉​ន​ ចៅសង្កាត់ជ្រាវ​ នៃក្រុងសៀមរាប នៅ ព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤​នេះ​ បានបរិយាយថា ដីក្នុងភូមិសាស្ត្រទំនប់៧៨​ តំបន់២ ពេលបច្ចុប្បន្ន​នេះ ដែលមួយផ្នែកធំជារបស់ពលរដ្ឋក្នុងសង្កាត់ និងមួយផ្នែកជារបស់លោកគង់ មង្គល​ ដីនេះពីដើមឡើយគឺជាវាលស្រែល្ហល្ហេវមិនមានព្រៃនោះឡើុ។ នៅឆ្នាំ​១៩៩៣ រដ្ឋាភិបាលសម្រេចអោយអាជ្ញាធរថ្នាក់ក្រោមវាស់ចែកជូនប្រជាជននិវត្តន៍ មួយគ្រួសារកន្លះហិកតាដាំដុះអាស្រ័យផល។ តែដោយតំបន់នោះខ្វះខាតទឹកស្រោចស្រព្វ​ ពលរដ្ឋមួយចំនួនក៍ទុកចោលចេញទៅរកស៊ីនៅតំបន់ផ្សេង​ ធ្វើអោយដីនេះមានព្រៃដុះវិញខ្លះៗ។ លោកបន្តថាស្របពេល​ នោះលោកគង់ មង្គល​ ជាប្រធានសហគមន៍ជ្រាវ​ ផងនិងប្រធានសហគមន៍បឹងពារាំងផង ក៍បានប្រមូលទិញដើម្បីអោយសមាជិកក្នុងសហគមន៍ធ្វើស្រែបន្ត។លុះឆ្នាំ២០១១រដ្ឋាភិបាលបានបង្កើតអាជ្ញាធរបឹងទន្លេសាប ហើយឃើញដីខាងលើមានព្រៃខ្លះៗ ក៍សម្រេចកាត់ឆ្វៀលដីទាំងនេះទៅជាតំបន់៣ ដើម្បីរក្សាព្រៃជាជម្រកត្រីពង។
  លោកចៅសង្កាត់​ ដ៍មានវ័យចំណាស់​ បានបន្ថែមថាដោយមើលឃើញថា ដីខាងលើជាប្រភេទដីស្រែសម្រាប់អាស្រ័យផលដំណាំស្រូវ​ របស់ពលរដ្ឋតាំងពីយូលង់ ហើយពុំមែនជាព្រៃដែលចាំបាច់ត្រូវរក្សាទុកអាជ្ញាធរក្រុង.ខេត្ត ជាមួយមន្ទីរពាក់ពន្ធ័បានធ្វើការជួបប្រជុំជាច្រើនដង​ សុំការអនុញាត​ កាត់ឆ្វៀលមកជាតំ បន់​២ដើម្បីផ្តល់ជូនពលរដ្ឋអាស្រ័យផលដូចដើមវិញ។
.លោកបញ្ជាក់ទៀតថា ជាមួយគ្នានេះនៅ ឆ្នាំ​២០២៣ រាជរដ្ឋា​ភិបាលបានចេញអនុក្រិត្យលេខ៨៨អនក្រ.បកចុះថ្ងៃទី២ខែឧសភាឆ្នាំ២០២៣ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ ស្តីពី ការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់ ៣ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទ​បាគង​ ស្រុកសូទ្រនិគមនិងស្រុកជីក្រែង ខេត្តសៀមរាប។
.លោកចៅសង្កាត់បញ្ជាក់ថា សជណ ទីស្តីការគណ: រដ្ឋមន្ត្រី​ លេខ៤៦២ សជណ.ដប ត្រង់ចំណុច១​បានបញ្ជាក់ថា លុបវិសាលភាពនៃការអនុវត្តសារាចរ​ណែ​នាំ​លេខ​០២ សរណ​ចុះថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៣ស្តីពីការផ្តល់បណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលបានកាន់កាប់និងប្រើប្រាស់ជាក់ស្តែង។
.យោងអនុក្រិត្យរបស់រាជ​រដ្ឋាភិបាល​ ទាំងពលរដ្ឋ ទាំងលោកគង់ មង្គល​ មានសិទ្ធិគ្រប់គ្រាន់ក្នុងការកែ​សម្រួល​ផ្ទៃដីរបស់ខ្លួន ដើម្បីអាស្រ័យ​ផល​ អីចឹងទេ សូមអ្នកសារព័ត៍មានជាតិគ្រប់ស្ថាប័ន ជ្រាបជាព័ត៍មាន និងកុំមានការយល់ច្រឡំ។
   ដោយឡែក​ លោកគង់​ មង្គល​ ដែលជាម្ចាស់ដីស្រប​ច្បាប់​ក៍បានបញ្ជាក់ផងដែរថា ដីរបស់លោកគឺមានប្រវត្តដូចលោកចៅសង្កាត់បញ្ជាក់យ៉ាងដូច្នេះបែបនេះមែន។ បន្ទាប់ពីរដ្ឋាភិបាលចេញអនុក្រិត្យកាត់ឆ្វៀលពីតំបន់៣ មកជាតំបន់២ដល់ពលរដ្ឋ រូបលោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែប្រែផ្ទៃដី​ ដើម្បីអាស្រ័យផលដូចពលរដ្ឋដទៃ​ទៀត​ដែរ។
  លោកគង់​ មង្គល​ បញ្ជាក់​ថា​ ដីរបស់លោកមានគណ: កម្មការចម្រុះចុះវាស់វែងផ្តល់អោយត្រឹមត្រូវពុំមែនរូបលោកដើរចង្អុរយកនោះឡើយ។ អីចឹងទេ​សូមស្ថាប័នពាក់ពន្ធ័ ពិសេសអ្នកសារព័ត៍មាន មេត្តាពិនិត្យឯកសារ និងអនុក្រិត្យអោយបានច្បាស់ ជៀសវៀងការបរិយាយខុសពីការពិត នាំអោយប៉ះពាល់ដល់​កិត្តិយស​ និងសិទ្ធិអ្នកដទៃ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.