ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រីចំនួន ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០២ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង០២ករណីរួមមាន៖

*ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១០ និង ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងបន្តឆែកឆេរបន្ទប់ជួល នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យករួមមាន ៖ ក្រាមសថ្លា សរុបចំនួន ១៥កញ្ចប់តូចធំ, ជញ្ជីងថ្លឹង០១គ្រឿង, សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំង០២នាក់ រួមមាន ៖ ១-ឈ្មោះ ប៉ាក ស្រីម៉ៅ ហៅយួន ភេទស្រី អាយុ៣៤ឆ្នាំ, ២-ឈ្មោះ ថន សំណាង ហៅណាង ភេទប្រុស អាយុ២៤ឆ្នាំ។ ជនសង្ស័យទាំង០២នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។

*ករណីទី២៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន ០៩កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង, សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន, ដាវ កាំបិត ពូថៅ ចំនួន០៤ដើម រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យប្រុសស្រីទាំង០៤នាក់ រួមមាន ៖ ១-ឈ្មោះ សាន ស្រីណែត ហៅណែត ភេទស្រី អាយុ២៥ឆ្នាំ, ២-ឈ្មោះ ធួក ប៊ុននាង ហៅនាង ភេទប្រុស អាយុ៤២ឆ្នាំ, ៣-ឈ្មោះ ង្វៀង សៀវម៉ី ហៅម៉ី ភេទស្រី អាយុ២៤ឆ្នាំ, ៤-ឈ្មោះ ហន គន្ធា ហៅធា ភេទស្រី អាយុ៣២ឆ្នាំ។ ជនសង្ស័យទាំង០៤នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.