ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សមត្ថកិច្ចចម្រុះចុះបង្ក្រាបរថយន្ត១គ្រឿង ដកហូតបានសាច់បង្កកផ្ទុកសារធាតុគីមីជាង ១តោន នៅខេត្តបន្ទាយមានជ័យ

សមត្ថកិច្ចចម្រុះចុះបង្ក្រាបរថយន្ត១គ្រឿង ដកហូតបានសាច់បង្កកផ្ទុកសារធាតុគីមីជាង ១តោន នៅខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចចម្រុះមកពីនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសាខាគយ បានចុះចាប់រថយន្ត ១គ្រឿងបង្កប់សាច់បង្កកចម្រុះដែលមានសារធាតុគីមីជាង១តោន។ ការបង្ក្រាបសាច់បង្កកនេះបាននៅ  វេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងចំណុចសាលាក្រហម ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។

បើតាមការអះអាងពីមន្ត្រីចម្រុះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃ លួចដឹកចូលមកប្រទេសកម្ពុជា តាមច្រកតាមច្រករបៀង ពុំមានឯកសារយោង និងលិខិតអនុញាតពីជំនាញផលិតកម្ម និងបសុព្យាបាល និងជំនាញជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចេញឱ្យទេ។ ផលិតផលទាំងនោះ ភាគច្រើនបានខូចគុណភាពអស់ហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្របនិងមានរយ:ពេលច្រើនថ្ងៃទៀតផង»។

សមត្ថកិច្ចដែលចុះបង្ក្រាបដោយផ្ទាល់ បានបន្ថែមថា ចំណែកម្ចាស់រថយន្តដែលទទួលដឹកទំនិញក៏គ្មានការអនុញាតច្បាប់អ្វីនោះដែរ ហើយក្នុងការបង្ក្រាបនោះសមត្ថកិច្ចចម្រុះ បានដកហូតផលិតផលសាច់បង្កក ដែលមានសាធាតុគីមី ចំនួន ១,២៥៤គីឡូក្រាម ក្នុងនោះជើងមាន់បង្កក ៨កេស មានទម្ងន់ ៥៦០គីឡូក្រាម, កោះមាន់បង្កក ៨កេស មានទម្ងន់ ៦២៤គីឡូក្រាម, ខួរគោបង្កក ១កេស មានទម្ងន់ ៥៦គីឡូក្រាម និងពោះវៀនជ្រូក ១កេស ទម្ងន់ ៧០គីឡូក្រាម។

ចំណែកផលិតផលខាងលើ ត្រូវសមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុដកហូត រួចស្នើសុំគោលការណ៍នីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅកម្ទេចចោលតាមវិធានបសុពេទ្យ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៤អស់ហើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.