ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា មានការផ្តួចផ្តើមគំនិតហាមមិនឱ្យនាំរថយន្តចាស់ៗចូលប្រទេស តែសម្តេចច្រានចោល និងឲ្យពង្រឹងការត្រួតពិនិត្យប្រព័ន្ធឆែកបច្ចេកទេសរថយន្តឱ្យល្អវិញ 

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា មានការផ្តួចផ្តើមគំនិតហាមមិនឱ្យនាំរថយន្តចាស់ៗចូលប្រទេស តែសម្តេចច្រានចោល និងឲ្យពង្រឹងការត្រួតពិនិត្យប្រព័ន្ធឆែកបច្ចេកទេសរថយន្តឱ្យល្អវិញ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា មានការផ្តួចផ្តើមគំនិតហាមមិនឱ្យនាំរថយន្តចាស់ចូលប្រទេស តែសម្តេចច្រានចោល ហើយរដ្ឋាភិបាលគ្មានគោលការណ៍ហាមប្រជាពលដ្ឋមិនឱ្យទិញរថយន្តច្រើននោះទេ គឺរដ្ឋមានតែខិតខំដោះស្រាយបញ្ហាគមនាគមន៍ឱ្យបានល្អជូនប្រជាពលរដ្ឋ ដើម្បីជៀសវាងការកកស្ទះ។

ការរំលឹករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការហាមនាំចូលរថយន្តចាស់មកកម្ពុជា បានធ្វើក្រោយមានការស្នើសុំលើការកំណត់ឆ្នាំ នៃការនាំចូលរថយន្តពីបរទេស។ ​​

ការរំលឹកឱ្យដឹងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធបិតភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថី «សម្តេចតេជោ ហ៊ុន សែន» និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកយ៉ាងដូច្នេះថា៖ «ថ្ងៃមុនក៏មានការគិតគូរអំពីនាំចូលរថយន្តកំណត់ឆ្នាំ ខ្ញុំថាកុំអី ត្រូវពង្រឹងការត្រួតពិនិត្យប្រព័ន្ធឆែកបច្ចេកទេសយើងឱ្យមាំវិញ មានការប្រជុំគិតគូរពីបរិស្ថាន អ៊ឹចឹងក៏មានការស្នើសុំថាគួរតែហាមមិនឱ្យនាំចូលរថយន្តដែលលើសអាយុ ១០ឆ្នាំ ឆ្នាំ២០៣០ ហាមមិនឱ្យនាំចូលយករយន្តអាយុ ៥ឆ្នាំ ដើម្បីថារថយន្តល្អ និងកុំឱ្យខូចបរិស្ថាន ខ្ញុំថាដកចោលទៅ»។

ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឱ្យនាំចូលរថយន្តពីបរទេសដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ។

ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដំបូងឡើយក្រុមការងារអន្តរក្រសួង គ្រោងស្នើឱ្យកំណត់ឆ្នាំ ដោយហាមមិនឱ្យនាំចូល រថយន្តចាស់ចូលមកកម្ពុជាមិនឱ្យលើសអាយុ១០ឆ្នាំ ដើម្បីធានាដល់បរិស្ថាន ក៏ដូចជាបញ្ចៀសការនាំរថយន្តចាស់ៗចូល មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសំណើរនេះ ត្រូវបានសម្ដេចបដិសេធ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំយល់ពីការថែទាំបរិស្ថាន យើងមិនចង់ឱ្យយករថយន្តដែលចាស់យកមកពិបាក ខុសបច្ចេកទេស អាចគ្រោះថ្នាក់ កាត់អីផ្សេងៗ។ អ៊ីចឹងខ្ញុំថា មិនបាច់ដាក់កំណត់ឆ្នាំទេ ប៉ុន្តែពង្រឹងការត្រួតពិនិត្យបច្ចេកទេសរថយន្តឱ្យបានច្បាស់ នេះទើបត្រឹមត្រូវ ហើយយើងធ្វើបែបហ្នឹងទៅ»។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសអនុញ្ញាតឱ្យនាំចូលរថយន្តពីបរទេសដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ។ រាជរដ្ឋាភិបាលលើកទឹកចិត្តដល់រោងចក្រផលិតរថយន្តនៅក្នុងស្រុក ហើយក៏ជំរុញឱ្យមានការប្រកួតប្រជែងក្នុងការនាំចូលរថយន្តមួយទឹកពីបរទេសចូលមកប្រើប្រាស់នៅក្នុងប្រទេសផងដែរ ជាពិសេសការធានាតម្លៃសមរម្យ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចទិញរថយន្តទាំងនោះមកប្រើប្រាស់បាន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា នៅកម្ពុជា មិនមានការហាមឃាត់ដោយកំណត់តាមគ្រួសារនីមួយត្រូវប្រើប្រាស់រថយន្តប៉ុន្មានគ្រឿងនោះដែរ។ សម្តេចធិបតី ក៏បានអំពាវនាវដល់វិស័យឯកជន វិនិយោគបន្ថែមទៅលើប្រព័ន្ធកន្លែងចតឡាន ជាពិសេសរថយន្តទំនើប ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ព្រោះបច្ចុប្បន្ន រាជធានីភ្នំពេញ កំពុងជួបបញ្ហាប្រឈម កង្វះចំណតរថយន្ត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.