ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញទស្សនកិច្ចនោះ ភាគីកម្ពុជា និងភាគីអូស្រ្តាលី ក៏បានបង្ហាញឆន្ទ:ខ្ពង់ខ្ពស់ រវាង ប្រទេស អូស្រ្តាលី
នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញទស្សនកិច្ចនោះ ភាគីកម្ពុជា និងភាគីអូស្រ្តាលី ក៏បានបង្ហាញឆន្ទ:ខ្ពង់ខ្ពស់ រវាង ប្រទេស អូស្រ្តាលី នៅនាឱកាសទស្សនកិច្ចនោះ ភាគីកម្ពុជា និងភាគីអូស្រ្តាលី ក៏បានបង្ហាញឆន្ទៈខ្ពស់ និងឯកភាពក្នុងការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យជំនាញពាក់ព័ន្ធក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃអូស្រ្តាលី ក្រសួងទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ និងនគរបាលសហព័ន្ធអូស្រ្តាលី នាពេលខាងមុខ។ ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅប្រកបដោយជោគជ័យ ជាមួយនឹងការវាយតម្លៃបូកសរុបដកស្រង់បទពិសោធល្អៗដែលបានអនុវត្តនៅប្រទេសទាំងពីរ។
ជារួម ក៏មិនខុសពីដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីពេលកន្លងទៅនោះដែរ ពោលគឺទន្ទឹមនឹងការផ្លាស់ប្ដូរមតិយោបល់ និងការឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្រិតនយោបាយជាមួយថ្នាក់ដឹកនាំអូស្ត្រាលី គណៈប្រតិភូដឹកនាំដោយ ក៏បានប្រមូលនិងច្បិចយកបទពិសោធល្អៗនៃការអនុវត្តការងារជំនាញបច្ចេកទេសរបស់អង្គភាព និងមន្ត្រីពាក់ព័ន្ធអូស្ត្រាលី ដើម្បីមកធ្វើជាធាតុចូលសម្រាប់កំណែទម្រង់ និងការធ្វើទំនើបកម្មការងារដែលពាក់ព័ន្ធផងដែរ៕




