ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ការភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ជាកម្លាំងដ៏សំខាន់ក្នុងការរុញវិស័យទេសណ៍ និងពាណិជ្ជកម្មប្រទេសទាំងពីរ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ការភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ជាកម្លាំងដ៏សំខាន់ក្នុងការរុញវិស័យទេសណ៍ និងពាណិជ្ជកម្មប្រទេសទាំងពីរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានលើកឡើងថា ការសម្ពោធជើងហោះហើរត្រង់ទី១ ជាប្រវត្តិសាស្ដ្ររវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥណ្ឌា និងព្រឹត្តិការណ៍ ឆ្នាំ២០២៤ ទេសចរណ៍-ឥណ្ឌាលើកទី១ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ពោធការហោះហើរត្រង់លើកដំបូងរវាងកម្ពុជា និងឥណ្ឌា (ភ្នំពេញ និងញូវដេលី)។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ព្រឹត្តិការណ៍នៃការសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា និងព្រឹត្តិការណ៍ ឆ្នាំ២០២៤ ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ នាឱកាសនេះ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ប្រទេសយើងទាំងពីរ»។

បើតាមការគូសបញ្ជាក់របស់លោកសន្ដិបណ្ឌិត នេត សាវឿន, វិស័យពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសឥណ្ឌាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងបណ្តាឆ្នាំចុងក្រោយ បន្ទាប់ពីមានវិបត្តិសាកលជំងឺកូវីដ-១៩។

លោកបន្ដថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារឥណ្ឌាកើនដល់ ជាង៣០០លានដុល្លារ នៅឆ្នាំ២០២៣ ពោលមានការកើនឡើងប្រហែល៥០% បើប្រៀបធៀប ទៅឆ្នាំ២០២២ ហើយទំហំពាណិជ្ជកម្មទ្វេភាគី បានឈានដល់ជិត៤៨៥.៧លានដុល្លារ ពោលគឺកើនឡើងប្រហែល១០.៤ភាគរយនៅឆ្នាំ២០២៣ ស្មើនឹងប្រមាណ៤៤០លានដុល្លារនៅឆ្នាំ២០២២ ដែលធ្វើឲ្យឥណ្ឌាឈរនៅលេខរៀងទី១៧ នៃដៃគូពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា។

មុនវិបត្តិជំងឺកូវីដ១៩ ចំនួនអ្នកទេសចរឥណ្ឌាដែលចូលមកកាន់ប្រទេសកម្ពុជាមាន ចំនួនប្រមាណជាង៧៥,០០០នាក់ក្នុងមួយឆ្នាំ។ ជាមួយនឹងការបើកការហោះហើរផ្ទាល់រវាង ប្រទេសទាំងពីរ, កម្ពុជា រំពឹងថា ចំនួនអ្នកទេសចរឥណ្ឌាមកកាន់កម្ពុជានឹងមានចំនួនកើនឡើងជាលំដាប់ ព្រមទាំងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ និងទេសចរណ៍វេជ្ជសាស្ត្រ ពីកម្ពុជាទៅប្រទេសឥណ្ឌាវិញផងដែរ ពីព្រោះថាសេវាកម្មព្យាបាលនៅប្រទេសឥណ្ឌា គឺជាសេវាសុខាភិបាលដ៏មានគុណភាពខ្ពស់ ជាមួយនឹងតម្លៃសមរម្យ បើប្រៀបធៀបនឹងប្រទេសមួយចំនួនលើសកលលោក។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពលរដ្ឋកម្ពុជា និងឥណ្ឌា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនអនេកពីការហោះហើរត្រង់នេះ និងសង្ឃឹមជឿជាក់ថា ជើងហោះហើរដំបូងទី១ ដែលនឹងហោះចេញនាពេលបន្តិចទៀតនេះ នឹងក្លាយជានិមិត្តរូបនៃជោគជ័យផ្លែផ្កាដល់ ចំណងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសយើងទាំងពីរ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្នើឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបន្តសហការជាមួយ ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើតឲ្យមានជើងហោះហើរត្រង់ថ្មីៗ ពីគ្រប់តំបន់ មកព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.