ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម១៤នាក់, ខ្មែរ១នាក់ និងគ្រឿងញៀនជាង៣គីឡូក្រាម ក្នុងការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅក្រុងបាវិត

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម១៤នាក់, ខ្មែរ១នាក់ និងគ្រឿងញៀនជាង៣គីឡូក្រាម ក្នុងការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម១៤នាក់, ខ្មែរ១នាក់ និងគ្រឿងញៀនជាង៣គីឡូក្រាម ក្នុងការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅក្រុងបាវិត

ស្វាយរៀង៖ សមត្ថកិច្ចជំនាញប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ខេត្តស្វាយរៀង អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤។ 

សមត្ថកិច្ច បានប្រាប់ថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអបុញ្ញាតិនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លទ្ធផល ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន១៤ នាក់ និងជនជាតិខ្មែរ០១នាក់ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះឡេ វុឹងម៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង

២.ឈ្មោះ លឿង ឌឹកប៊ិញ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

៣.ឈ្មោះ ហ្វរ័ ហ្វឿកហ្វុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្វន្នស្នាក់បណ្តោះអាសន្នបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

៤.ឈ្មោះ ប៊ុន ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ទីតាំងបន្ទប់ជួល រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត  
៥.ឈ្មោះ ង្វៀង វ៉ាន់ដាក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

៦.ឈ្មោះ ង្វៀង វ៉ាន់សឿង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

៧.ឈ្មោះ ដាំ វ៉ាន់យៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត

៨.ឈ្មោះ ឡេ ប៉ោវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាសុីណូ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

៩.ឈ្មោះ ឡេ ឌឹនហ៊ុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្តាត់បាវិត ក្រុងបាវិត 

១០.ឈ្មោះ ឡេ ធីង៉ុកហិន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្លិបកំសាន្ត ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

១១.ឈ្មោះ ប៉ាង ហ្វឹកបាវវី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

១២.ឈ្មោះ ង្វៀង ថាន់ហៀង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

១៣.ឈ្មោះ យ៉ ថាន់ធឹក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងលក់ស៊ុប ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិរ 

១៤.ឈ្មោះ វ៉ូ ង៉ុកមុី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរធ្វើក្រចក ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

១៥.ឈ្មោះ ទោ ធឹងអាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត 

ចំពោះវត្ថុតាងនិងសម្ភារដកហូតបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១១៣.០៣ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់១៥៨៩.៤៩ក្រាម
– ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់១៣៥៤.៨៩ក្រាម 
+សរុបសារធាតុញៀនទម្ងន់៣០៦៦.៤១ក្រាម (៣គីឡូ៦៦.៤១ក្រាម)
– អាវុធខ្លីចំនួន០៣ដើម បង់០៣ គ្រាប់៦៤គ្រាប់
– អាវុធវែងកែឆ្នៃ០១ ដើម 
– ជញ្ជីងថ្លឺងថ្នាំញៀន ០១ គ្រឿង 
– ទូរសព្ទ័ដៃ១៥ គ្រឿង 
– រថយន្ត០១ គ្រឿង 
– ម៉ូតូ០៣ គ្រឿង 
– លិខិតឆ្លងដែន០៥ ក្បាល 
– ដាវសារ៉ៃ ០២ ព្រមទាំង ឧបករណ៍ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង១៥នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.