ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ខេត្ត​កំពត​បញ្ជូន​ជនសង្ស័យ​៦​នាក់​ទៅ​តុលាការ​ពី​បទ​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន​ប្រព្រឹត្ត​នៅ​ស្រុក​កំពង់ត្រាច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​មាន​ការសម្រួល​នីតិវិធី​ដោយ​លោក​ជ័យ រិទ្ធី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត នៅវេលា​ម៉ោង ២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​សំងំ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​មួយកន្លែង​នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បើ​តាម​លោក​វរ​សេនីយ័​ទោលក ញ៉ាវ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​ខេត្ត​ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បានឲ្យដឹងថា ក្នុង​កិច្ច​ប្រតិបត្តិការ​ខាង​លើ​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦ នាក់ រឹបអូស​វត្ថុតាង​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​តូច រួម​និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួន​និង​ឧបករណ៍​សំរាប់​ជក់​មួយចំនួន​។​

​លោក​បាន​បន្តទៀតថា ជនសង្ស័យ​ទាំង​៦ នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖
១/ ឈ្មោះ ហែម ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​
២/ ឈ្មោះ សេង ចន្ទ្រា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​
៣ / ឈ្មោះ សុីសុវត្ថិ ដួង​មី​មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។
៤ / ឈ្មោះ ហូ​វ លាភ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។
៥ / ឈ្មោះ អ៊ូ ដា​លីង   ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​
៦ /  ឈ្មោះ ដើង ដា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន ព្រមទាំង​សម្ភារៈ​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
​សេង ណា​រិទ្ធ​

 

r180810a1 r180810a2 r180810a3

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.