ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ដែលមានអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានមកពីអង្គភាព

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ដែលមានអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានមកពីអង្គភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ដែលមានអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មាន

 

កណ្តាល÷វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»
ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ដែលមានអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានសេដ្ឋកិច្ចចំនួន ២៩នាក់ មកពី ២៧ស្ថាប័ន។
វាគ្មិនចូលរួមធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះមាន លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិនៃ CBC លោក ផៃ សុផល នាយកសេវាអតិថិជន អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម និងអ្នកស្រី ស្រ៊ី បុប្ជារ័ត្ន ប្រធានផ្នែកស្រាវជ្រាវ និងភាពជាដៃគូ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងច្បាស់ លាស់ទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតី។
ក.អ.ក ចាត់ទុកវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច ដោយពួកគេនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍវិស័យធនាគារ ហិរញ្ញវត្ថុ សំខាន់វាក្យស័ព្ទដែលត្រូវប្រើក្នុងវិស័យនេះ ហើយដែលសំខាន់ជាងនេះទៀតនោះ គឺអ្វីទៅជា CBC? រួមទាំងការយល់ដឹងអំពីដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវមានតម្លាភាព ហើយអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» បានរៀបចំធ្វើឡើងចំនួន៤វគ្គ ដែលមានសិក្ខាកាមចូលរួមសរុបទាំងអស់មានចំនួន៩៥នាក់ មកពី ៩០ស្ថាប័ន។

 

 

បញ្ជាក់ជូន​បងៗ ពីកម្មវិធីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ គឺចាប់ផ្តើមពីម៉ោង១ថ្ងៃត្រង់ ដល់ម៉ោង៥ល្ងាច ចប់កម្មវិធីរៀនយើងមានអាហារសាមគ្គីជុំគ្នា និង​មា​នការចាប់រង្វាន់ផង ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.