ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោកបណ្ឌិត ហួម តាំងហឿត ប្រគល់សៀវភៅ ដាំកូនឈើ និងសំណេះសំណាលជាមួយសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកពោធិ៍រៀង

លោកបណ្ឌិត ហួម តាំងហឿត ប្រគល់សៀវភៅ ដាំកូនឈើ និងសំណេះសំណាលជាមួយសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកពោធិ៍រៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកបណ្ឌិត ហួម តាំងហឿត ប្រគល់សៀវភៅ ដាំកូនឈើ និងសំណេះសំណាលជាមួយសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកពោធិ៍រៀង

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ហួម តាំងហឿត ប្រធានក្រុមការងារចុះជួយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង និងក្រុមការងារ បានអញ្ជើញនាំយកសៀវភៅអាន និងសៀវភៅគំនូរ ចំនួន ២១៥ក្បាល ប្រគល់ជូនគណៈគ្រប់គ្រងសាលា ដាំកូនឈើ ចំនួន ៣០ដើម និងឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ ចំនួន ៦នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ព្រមទាំងសិស្សានុសិស្ស ចំនួន ៨២នាក់ ក្នុងម្នាក់ៗ ៥ពាន់រៀល នៅសាលាបឋមសិក្សា ព្រែកតាសរ ស្ថិតក្នុងឃុំព្រែកតាសរ ស្រុកពោធិ៍រៀល ខេត្តព្រៃវែង។

បន្ទាប់មក លោកបណ្ឌិត ហួម តាំងហឿត និងលោក យស ស៊ីណាត អភិបាល នៃគណៈអភិបាលស្រុកពោធិ៍រៀង ក៏បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកពោធិ៍រៀង ចំនួន ១០១អង្គ/នាក់ និងបានឧបត្ថម្ភអាវយឺត ចំនួន ៥០អាវ និងស្លាកសញ្ញា(Logo) សមាគម ចំនួន ៥០ ជូនដល់សមាគមស្រុកពោធិ៍រៀង។ ក្នុងនោះដែរ ក៏ឧបត្ថម្ភថវិកា ចំនួន ២៥ម៉ឺនរៀល សម្រាប់ការរៀបចំពិធីផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.